website_news:2022271202

ពលករកម្ពុជាកើនឡើងនៅក្រៅប្រទេស នាំឲ្យការផ្ញើប្រាក់មកស្រុកមានការកើនឡើង

https://www.khmertimeskh.com/501209287// December 27, 2022

កម្ពុជាកំពុងផ្សារភ្ជាប់នៅក្នុងតំបន់ ខណៈដែលប្រភពចម្បងនៃកម្លាំងពលករក្រៅស្រុកផ្ញើប្រាក់មកស្រុកជាច្រើន ដោយសារតម្រូវការពលករ បន្ទាប់ពីការងើបឡើងវិញ នៃពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្រោយពីការរាតត្បាតពីជំងឺកូវីដ-១៩។ យោងតាមក្រសួងការងារ ពលករផ្ញើប្រាក់មកស្រុកប្រហែល ២ ៧២០ លានក្នុងឆ្នាំនេះ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមានប្រសាសន៍ថា ចំនួនពលករចំណាកស្រុកកើនឡើង ហើយបានផ្ញើប្រាក់រហូតដល់ ២,៧២០ លានដុល្លារពោលគឺកើនឡើង ៣,៤ ភាគរយ ខណៈកាលពីឆ្នាំមាន២,៦៣០លានដុល្លារ ។ ពួកគេក៏បានពាំនាំនូវគំនិតថ្មី ជំនាញ និងបទពិសោធន៍ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ លទ្ឋភាពក្នុងការបញ្ជូនពលករទៅកូរ៉េខាងត្បូងត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ និង លោក Choi Dong-in of Heupect នៃសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងការជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ នៅសាលាខេត្តកណ្តាល។ គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីពិនិត្យ ពិភាក្សា អំពីលទ្ធភាពនៃការបញ្ចូនពលករទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងជាឱកាសដ៏ល្អដល់យុវជន ប្រជាជននៅក្នុងមូលដ្ឋានខេត្ត ដើម្បីបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ បង្កើនជំនាញ និងបទពិសោធន៍ ពិសេសដល់យុវជន ដើម្បីយកចំណេះដឹងទាំងនោះ មកជួយអភិវឌ្ឍមូលដ្ឋានខេត្តកណ្ដាល ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។

យោងតាមរបាយការណ៍ក្នុងខែសីហា ឆ្នាំ ២០២២ ពលករកម្ពុជាជាង ៤៦,៤៦០ នាក់បានធ្វើការនៅកូរ៉េ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និង សំណង់ ។ ពលករកម្ពុជាមានធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង និង សិង្ហបុរី ។ យោងតាមរបាយការណ៍ ប្រជាជនកម្ពុជាធ្វើការនៅប្រទេសថៃមានចំនួន ១,២២ លាននាក់ កូរ៉េខាងត្បូងមានជាង ៤៦,០០០នាក់ ម៉ាឡេស៊ីមាន ២៣,០០០ នាក់ ជប៉ុនមាន ១១, 000 នាក់ និង ៨០០នាក់នៅសិង្ហបុរី ហើយភាគច្រើនគឺជាស្រ្តី។

កម្ពុជាទទួលស្គាលថា កំលាំងពលកម្មក្រៅស្រុករួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាកាត់បន្ថយភាពក្រីក្រផងដែរ។ ទន្ទឹមនឹងមានវិធានការមួយចំនួន ដើម្បីការពារផលប្រយោជន៍អ្នកស្វែងរកការងារធ្វើចំណាកស្រុក រដ្ឋាភិបាលក៏បានដាក់បង្ហាញ គោលនយោបាយស្តីពីការធ្វើចំណាកស្រុកសម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣»។ លនយោបាយនេះមានបំណងពង្រឹងការគ្រប់គ្រប់ពលកម្មក្រៅស្រុក បង្កើនប្រសិទ្ឋភាពក្នុងការការពារ ផ្សព្វផ្សាយសិទ្ឋិ និងផលប្រយោជន៍ និងភ្ជាប់ការធ្វើចំណាកស្រុកទៅការនឹងការអភិវឌ្ឍ សង្គម និង សេដ្ឋកិច្ច៕ សុ ជាតា

website_news/2022271202.txt · Last modified: 2022/12/27 09:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki