website_news:2022280101

មេយោធាថ្នាក់ភូមិភាគ កម្ពុជា ថៃ ជូបគ្នាបង្កើនភាពជឿជាក់និងសហប្រតិបត្តិការ

https://www.rasmeinews.com/ JAN 27, 2022

ដោយ:អូរស្មាច់/ឧត្តរមានជ័យ: មេបញ្ជាការយោធភូមិភាគទី៤(កម្ពុជា)និងមេបញ្ជាការយោធភូមិភាគទី២(ថៃ)បានជួយពិភាក្សាការងារបង្កើនកិច្ចសហការនិងទំនាក់ទំនងភាពជឿជាក់គ្នាបន្ថែមទៀតនៅមាត់ច្រកអន្តរជាតិជាំសាងាំស្រុកអន្លង់វែង។

ក្នុងជំជួបពិភាក្សាការងារកាលពីថ្ងៃទី២៦ខែមករាភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤និងប្រធានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(កម្ពុជា)ឯភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ទោ សវៈរ៉ាត សែងផុនមេបញ្ជាការយោធភូមិភាគទី២(ថៃ)។

លោកឧត្តមសេនីយ៍មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៍ថា ដើម្បី រឹតចំណងមិត្តភាពនិងបង្កើនភាពស្និទ្ធស្នាល ពង្រឹងពង្រីកកិច្ចសហការល្អលើគ្រប់វិស័យ សន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍ តំបន់ព្រំដែន នៃយោធភូមិភាគទាំងពីរ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ កសាងភាពជឿជាក់ទុកចិត្តគ្នាទៅវិញទៅមក ។សហការផ្តល់ព័ត៌មានរវាងគ្នានិងគ្នានិងរួមគ្នាដោះស្រាយបញ្ហានានា តាមយន្តការ កិច្ចចរចារដោយសន្តិវិធី។ លោកឧត្តមសេនីយ៍យោធភូមិភាគទី៤ និងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគនិងភូមិភាគ និងគ្រោងក្នុងខែឧសភា ឆ្នាំ២០២២នេះ បើសភាពការណ៍កូវីដ-១៩ អំណោយផល។

លោកឧត្តមសេនីយ៍អំពាវនាវដល់កងកម្លាំងនៃប្រទេសទាំងពីរនឹងរួមសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការការពារបង្ការោគត្បាតកូវីដ-១៩ និងបានថ្លែងអំណរគុណ ចំពោះភាគីថៃ ដែលបានបង្កលក្ខណៈសម្របសម្រួលនិងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករ និងប្រជាពលរដ្ឋកម្ពុជានាបច្ចុប្បន្ននេះ៕សរន

website_news/2022280101.txt · Last modified: 2022/01/28 13:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki