website_news:2022280106

ពលករខ្មែរ៨នាក់ លួចឆ្លងដែនចូលទឹកដីថៃទាំងកណ្តាលយប់អធ្រាត្រត្រូវបានទាហានឈុតខ្មៅឃាត់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៨ ខែ មករា ឆ្នាំ ២០២២ ម៉ោង ០៩:៥២

បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន០៨នាក់ លួចឆ្លងដែនចូលទឹកដីថៃ ត្រូវបានទាហានឈុតខ្មៅឃាត់ទាំងកណ្តាលយប់រំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកអារ័ញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ ឈមភូមិក្បាលទំនប់ ឃុំ.ស្រុកម៉ាឡៃ ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលកាពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា ៖ មានពលករខ្មែរចំនួន០៨នាក់ ស្រី០៣នាក់ កុមារ២នាក់ ត្រូវបានទាហានឈុតខ្មៅថៃឃាត់ទាំងកណ្តាលយប់រំលងអធ្រាត្រនៅពេលដែលពលករខ្មែរបានលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ ។ លោកបានបញ្ជាក់ថា ៖ ក្រោយទាហានឈុតខ្មៅថៃបានឃាត់ពលករខ្មែរហើយបាននាំយកទៅសាកសួរតាមចម្លើយសារភាពពីពលករខ្មែរគឺពួកគាត់បានលួចឆ្លងដែន តាមរយៈមេខ្យល់ខ្មែរដែលបាននាំឆ្លងដែនទាំងកណ្តាលយប់រំលងអធ្រាត្រចូលទៅក្នុងទឹកដីថៃ ដើម្បីរងចាំមេខ្យល់ថៃយកឡានមកទទួលនៅព្រំដែនត្រូវបានទាហានថៃឃាត់ខ្លួនដោយពួកគាត់បានលួចឆ្លងដែនចូលក្នុងទឹកដីថៃ តាមរយៈមេខ្យល់នាំទៅរកការងារធ្វើនៅក្រុងប៉ាងកកប្រទេសថៃក្នុង១នាក់តម្លៃ៧.០០០បាត ។ លោកវរៈសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា៖ក្រោយពេលដែលទាហានឈុតខ្មៅថៃឃាត់ពលករខ្មែរចំនួន០៨នាក់ ត្រូវបាននាំយកទៅប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកអារ័ញ្ញ ខេត្តស្រៈកែវប្រទេសថៃ ដើម្បីអនុវត្តន៍ច្បាប់បន្តហើយកម្លាំងសមត្ថកិច្ចកម្ពុជាក៏កំពុងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់បោកប្រាស់ពលករនាំឆ្លងដែនដោយខុសច្បាប់ ដើម្បីចាត់ការតាមច្បាប់ ៕

website_news/2022280106.txt · Last modified: 2022/01/28 13:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki