website_news:2022280402

សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរ១២៥នាក់ចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់

http://nokorwatnews.com/ 26/04/2022

ប្រទេសថៃ ៖ សមត្ថកិច្ចនៅបន្ទាត់ព្រំដែន បានរាយការណ៍ថា មួយរយៈចុងក្រោយបន្ទាប់ពីរដូវចូលឆ្នាំប្រពៃណីខ្មែរបានកន្លងផុតទៅពលករខ្មែរ ហាក់បីដូចជាមានកំណើនក្នុងការឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្រៅប្រទេសជាក់ស្ដែងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ថា កម្លាំងនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ សហការជាមួយកម្លាំងទាហានកងរយ១២៤,ទាហានកងកម្លាំងបូរផា បានចាត់ក្រុមល្បាត ឃ្លាំមើលរហូត២៤ម៉ោង បរិវេណព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ ជាប់ជាមួយខេត្តបន្ទាយមានជ័យ របស់កម្ពុជា ដើម្បីទប់ស្កាត់ការលបលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតឈានទៅចាប់ឃុំខ្លួនពលករខ្មែរបានសរុប១២៥នាក់ នៅបរិវេណព្រៃល្បាស់ ចម្ងាយពីទូរប៉មនគបាលប្រមាណ១០០ម៉ែត្រតែប៉ុណ្ណោះ ក្នុងឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។

ក្រោយពីសមត្ថកិច្ចថៃសួរនាំពលករខ្មែរទាំងអស់ខាងលើបានសារភាពថា ពួកគាត់លួចឆ្លងដែនចូលមក ដើម្បីទៅធ្វើការក្នុងប្រទេសថៃ ក្រោយពីសាកសួរនិងធ្វើកំណត់ហេតុចាប់ឃុំរួចរាល់ សមត្ថកិច្ចបាននាំខ្លួនបញ្ជូនទៅឲ្យជំនាញ ខ្លងណាំសៃ ស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់បន្ត។ ខណៈដូចគ្នានេះដែរ បរិវេណប្រឈមជាមួយព្រំដែនប្រទេសថៃ ចំណុចត្រួតពិនិត្យក្បាលស្ពាន បាននាំកម្លាំងទប់ស្កាត់និងចាប់ឃុំខ្លួនពលករខ្មែរចំនួន១៥នាក់ ក្នុងនោះប្រុស៧ និងស្រី៨នាក់ ខណៈព្យាយាមលួចឆ្លងដែនទៅធ្វើការប្រទេសថៃ បរិវេណច្រករបៀងភូមិក្បាលស្ពាន ឃុំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រឈមជាមួយភូមិចាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវរបស់ថៃ ខាងសមត្ថកិច្ចកម្ពុជា បាននាំពលករទាំងអស់ បញ្ជូនទៅអនុវត្តទោសនៅអធិការដ្ឋាននគបាលស្រុកម៉ាឡៃ បន្ត៕

website_news/2022280402.txt · Last modified: 2022/04/28 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki