website_news:2022280403

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់០២ករណីសរុបចំនួន៧៤នាក់

https://gdlf-kh.com/ 2022/04/26/ Noun Vanny បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ៖ ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញបទបញ្ជាដល់វរសេនាតូចនគរបាលការពារព្រំដែន យកចិត្តទុកដាក់ទប់ស្កាត់បង្រ្កាបបទល្មើសតាមព្រំដែននិងការលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរក្នុងបរិបទយុទ្ធនាការប្រយុទ្ធប្រឆាំងការរាលដាលជម្ងឺកូវីដ-១៩។នៅវេលាម៉ោង០៦យប់ថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនអូរសាយ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន៦៥នាក់ នៅចំណុច ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក និងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទីរំលងអាធ្រាតកម្លាំងនគរបាលប៉ុស្តិ៍អូរសាយ ទប់ស្កាត់បានចំនួន០៩នាក់បន្ថែមទៀត សរុបចំនួន៧៤នាក់ ស្រី៣០នាក់។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ចាក់ថា ៖ ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលយើងបានធ្វើការស្រាវជ្រាវរកមុខសញ្ញាមេខ្សល់នាំផ្លូវ តែពុំទទួលបានលទ្ធផលនោះទេពួកគាត់ពុំមានមេខ្សល់នាំផ្លូវនោះឡើយ ។ ក្រោយពីធ្វើការសួរនាំរួច នៅវេលាម៉ោង០៨និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជូនពួកគាត់ទៅឲ្យនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ៕

website_news/2022280403.txt · Last modified: 2022/04/28 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki