website_news:2022280404

រយៈពេល០២ថ្ងៃនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយយោធាកងពលតូចលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ ចំនួន២១នាក់/ស្រី១០នាក់

https://gdlf-kh.com/ 2022/04/26/ Noun Vanny បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១បានទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃរយៈ ពេល០២ថ្ងៃជាបន្តបន្ទាប់ចំនួន២១នាក់ ក្នុងនោះស្រី១០នាក់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាង។ក្នុងរយៈពេល០២ថ្ងៃគឺថ្ងៃចន្ទ-អង្គារ៍ ៩-១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២២ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ រយៈពេល០២ថ្ងៃជាបន្តបន្ទាប់ចំនួន២១នាក់ ក្នុងនោះស្រី១០នាក់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកមេបញ្ជាការបានបន្តថា ៖ ក្រោយពីធ្វើការឃាត់ខ្លួន ប្រជាពលរដ្ឋទាំងអស់នោះត្រូវបានធ្វើការអប់រំណែនាំពួកគាត់កុំឲ្យមានការលួចឆ្លងដែនទៅប្រទេសគេដោយខុសច្បាប់នាំឲ្យមានគ្រោះថ្នាក់។ មួយវិញទៀតប្រទេសយើងទាំង០២កំពុងតែបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ហើយសុំឲ្យពួកគាត់វិលត្រឡប់ទៅរកការងារធ្វើនៅក្នុងប្រទេសរបស់យើងវិញ។ បន្ទាប់មកយើងបានឲ្យពួកគាត់ធ្វើកិច្ចសន្យានិងបានប្រគល់ពួកគាត់ឲ្យកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ដើម្បីមានវិធានការបន្ត ៕

website_news/2022280404.txt · Last modified: 2022/04/28 10:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki