website_news:2022280407

នគរបាលព្រំដែនគោក រារាំងពលករខ្មែរប្រុងលួចឆ្លងដែន១៣នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៧ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១០:២៧

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឃាត់ខ្លួនពលករខ្មែរដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ចំនួន១៣នាក់ នៅ២គោលដៅផ្សេងគ្នា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កន្លងទៅ នៅស្រុកម៉ាឡៃ ។

វរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្លែងថា តាមការណែនាំរបស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលការពារព្រំដែនគោក សហការជាមួយកម្លាំងយោធា ចេញល្បាតប្រទះឃើញពលករខ្មែរបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ទាំង២គោលដៅក្នុងស្រុកម៉ាឡៃ ចំនួន១៣នាក់ ក៏បានឃាត់ខ្លួន ។ លោកមេបញ្ជាការបន្តថា នៅគោលដៅទី១ វេលាម៉ោង៥ភ្លឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នៅចំណុចអូរព្រំដែន ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ កម្លាំងចម្រុះបានឃាត់ខ្លួនពលករខ្មែរចំនួន៧នាក់(ស្រី៣នាក់) ។ ក្នុងថ្ងៃជាមួយគ្នានោះដែរ នៅគោលដៅទី២ ត្រង់ចំណុចអូរព្រំដែនភូមិក្បាលទំនប់ ឃុំអូរសំព័រ បានឃាត់ខ្លួនចំនួន៦នាក់(ស្រី២នាក់)។ លោក សួង សៅ បញ្ជាក់ថា តាមការសាកសួរព័ត៌មាន គឺពួកគាត់បម្រុងលួចឆ្លងដែនតាមរយៈមេខ្យល់ដោយយកក្នុងម្នាក់៦.០០០បាត និងសន្យាជូនទៅរកការងារធ្វើនៅប្រទេសថៃ។ ប៉ុន្តែ នៅពេលជូនដល់កន្លែងរង់ចាំរថយន្តដែលមេខ្យល់ថៃមកទទួល ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕

website_news/2022280407.txt · Last modified: 2022/04/28 11:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki