website_news:2022280408

ទទួលព័ត៌មានភ្លាមៗ សហការរវាងព្រំដែនកម្ពុជានិងថៃ ឃាត់ខ្លួនពលរដ្ឋជិត៤០នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ២៧ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១០:៣៨

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖ នៅវេលាម៉ោង០៤នាទីទៀបភ្លឺ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ យើងបានទទួលព័ត៌មានថា មានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ បន្ទាប់មកកម្លាំងប៉ុស្ដិ៍ក្បាលទំនប់ចំនួន០៤នាក់ ដឹកដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ ចុះពិនិត្យដល់អូរព្រំដែននៅកន្លែងដែលប្រជាពលរដ្ឋទាំងនោះលួចឆ្លងដែន រួចក៏បានធ្វើការទំនាក់ទំនងផ្ដល់ព័ត៌មានទៅទាហានព្រាន (ឈុតខ្មៅថៃ) កងអនុសេនាធំលេខ១៣-០៥ ដែលឈរជើងទល់មុខភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់ ដើម្បីសហការជួយទប់ស្កាត់។ លុះដល់វេលាម៉ោង០៥និង២០នាទីទបភ្លឺ ទាហានឈុតខ្មៅថៃ ក៏ទប់ស្កាត់បានប្រជាពលរដ្ឋខ្មែរចំនួន៣៧នាក់ (ក្នុងនោះស្រី១៨នាក់) នៅចំណុចភូមិគុតហ៊ីន (មូស៊ី) ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកមេបញ្ជាការបានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៣៧នាក់នោះ បន្ទាប់ឃាត់ខ្លួនធ្វើការសាកសួរ និងធ្វើតេស្តរកមេរោគកូវីដ-១៩ រួច ទាហានឈុតខ្មៅថៃក៏បានបញ្ជូនននគរបាលក្លងណាំសៃវិញ ដើម្បីចាត់វិធានការបន្តនីតិវិធី៕

website_news/2022280408.txt · Last modified: 2022/04/28 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki