website_news:2022280409

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងការងារទេសន្តរប្រវេសន៍

https://www.kampucheathmey.com/ ថ្ងៃពុធ ២៧ មេសា ២០២២ដោយ Dy Bunnara

លោកស្រីវេជ្ជបណ្ឌិត Nenette Motus នាយិកាប្រចាំថ្នាក់តំបន់ របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានចូលរួមអបអរសាទរដល់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងការងារទេសន្តរប្រវេសន៍។ លោកស្រី វេជ្ជបណ្ឌិត Nenette Motus បានលើកឡើងបែបនេះកាលពីរសៀលថ្ងៃទី២៦មេសា ខណៈដែលលោកស្រីបានដឹកនាំសហការីចូលជួបសំដែងការគួរសមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងរយៈពេលនៃការឆ្លងរីករាយដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើកិច្ចការងារជាច្រើនពាក់ព័ន្ធនិងការងារទេសន្តរប្រវេសន៍ ជាពិសេសពលរដ្ឋកម្ពុជាដែលធ្វើចំណាកស្រុកឆ្លងដែនតាមព្រំដែនកម្ពុជា-ថៃ ហើយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានចូលរួមចំណែកយ៉ាងសកម្ម ទៅលើការងារដោះស្រាយចំពោះមុខ ដោយបានសាងសង់មណ្ឌលសំចតសម្រាប់ពលករដែលឆ្លងដែនមកកម្ពុជាវិញ។

ជាការឆ្លើយតបលោកស្រី វេជ្ជបណ្ឌិត Nenette Motus បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានារបស់ក្រសួងមហាផ្ទៃកម្ពុជា លើការងារជួយគាំទ្រដល់ការងារទេសន្តរប្រវេសន៍ចាប់តាំងពីឆ្នាំ១៩៩៣មក។ លោកស្រីនាយិកា បន្ថែមទៀតថា អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) មិនត្រឹមតែធ្វើការងារទៅលើទេសន្តរប្រវេសន៍ប៉ុណ្ណោះទេ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានយកចិត្តទុកដាក់ទៅលើការងារប្រឈមពាក់ព័ន្ធនិងការបម្រែបម្រួលអាកាសធាតុ ដោយសារតែបញ្ហានេះក៏ជាកត្តាដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការបំលាស់ទីរបស់ប្រជាពលរដ្ឋ ដែលនាំឱ្យមានការធ្វើទេសន្តរប្រវេសន៍នេះផងដែរ៕ អត្ថបទ៖ សំអឿន

website_news/2022280409.txt · Last modified: 2022/04/28 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki