website_news:2022280706

ឃាត់ខ្លួនពលរដ្ឋខ្មែរ ២១នាក់ ខណៈបម្រុងលួចឆ្លងដែនទៅប្រទេសថៃ

https://gntimes.com/ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

បន្ទាយមានជ័យ ៖ កម្លាំងចម្រុះឈរជើងតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលរដ្ឋខ្មែរ ២១នាក់ ខណៈបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍ដើមត្រសេក ៤នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី ណុប អឿន នាយប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ ៣នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ២១នាក់ (ស្រី ៩នាក់ កុមារម្នាក់) ។ ក្នុងចំណោមពលរដ្ឋដែលកម្លាំងឃាត់ខ្លួន គឺមកពីខេត្តបន្ទាយមានជ័យ ១៤នាក់, កំពង់ចាម ៣នាក់, ក្រចេះ ២នាក់, និងខេត្តកំពត ២នាក់ ។ លោកមេបញ្ជាការ បានបន្តថា បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ ចន្ទ្រា

website_news/2022280706.txt · Last modified: 2022/07/28 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki