website_news:2022281003

ត្រឹម២ថ្ងៃ ជនជាតិវៀតណាម ជាង៨០០នាក់ ចាកចេញពីកម្ពុជា វិលត្រលប់ទៅប្រទេសវិញ

https://www.kampucheathmey.com/global-news/404366 ថ្ងៃសុក្រ ២៨ តុលា ២០២២ដោយ Sok Sovann

ក្នុងរយៈពេលត្រឹម២ថ្ងៃ ពលករវៀតណាមជាង ៨០០នាក់ បានចាកចេញពីកម្ពុជា វិលត្រលប់ទៅប្រទេសរបស់ពួកគេវិញ តាមច្រកព្រំដែនក្នុងខេត្ត Tay Ninh ភាគខាងត្បូងចាប់តាំងពីថ្ងៃអង្គារទី២៥ខែតុលាមក។ លោក Le Hong Vuong ប្រធានកងកម្លាំងការពារព្រំដែន Tay Ninh បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែតុលាថា ចំនួនពលករដែលចេញពីកម្ពុជា ត្រលប់ទៅ វៀតណាម វិញ បានកើនឡើងយ៉ាងខ្លាំង។ លោកបន្ថែមថា ពួកគេភាគច្រើនធ្វើការនៅកាស៊ីណូក្នុងប្រទេសកម្ពុជា ហើយមិនមានឯកសារស្របច្បាប់។ លោកបន្តថា ការវិលត្រឡប់របស់ពលរដ្ឋវៀតណាមចេញពីកម្ពុជា គឺដោយសារតែការបង្រ្កាបរបស់អាជ្ញាធរកម្ពុជា លើក្រុមហ៊ុនដែលកេងប្រវ័ញ្ចពលករខុសច្បាប់ គ្មានឯកសារ។

ច្រកព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្នុងខេត្ត Tay Ninh, Long An និង An Giang កំពុងទទួលពលរដ្ឋវៀតណាមត្រលប់ពីកម្ពុជាវិញ ក្នុងចំនួនយ៉ាងច្រើន ដែលក្នុងនោះមួយចំនួនធំ ត្រូវបានជួយសង្គ្រោះពីកាស៊ីណូ និងអាជីវកម្មផ្សេងទៀត។ ពួកគេភាគច្រើនត្រូវបានគេបោកបញ្ឆោតឲ្យចូលប្រទេសកម្ពុជាធ្វើជាពលករខុសច្បាប់។ តាមការប៉ាន់ស្មានថា ចាប់តាំងពីដើមឆ្នាំនេះមក ពលរដ្ឋវៀតណាមប្រមាណ ១៥០០ នាក់បានវិលត្រលប់ទៅផ្ទះ ចេញពីកន្លែងធ្វើការខុសច្បាប់នៅកម្ពុជា៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ VN Express

website_news/2022281003.txt · Last modified: 2022/10/28 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki