website_news:2022281103

ជនជាតិឥណ្ឌាដែលធ្លាក់ខ្លួនចាញ់បោកការងារក្លែងក្លាយបានរំឭកពីទុក្ខលំបាកនៅកម្ពុជា

https://www.khmertimeskh.com/501191940//?p=1191940 November 27, 2022

Needhi Rajan N នៅតែភ័យញាប់ញ័រ នៅពេលដែលដែលរំឮកឡើងវិញពីការធ្វើទារុណកម្មដែលគាត់បានឆ្លងកាត់ក្នុងប្រទេសកម្ពុជា។ ធ្វើការ ១៦ម៉ោងជារៀងរាល់ថ្ងៃ ញ៉ាំតែបាយទទេរ ហើយត្រូវបានគេឆក់។យុវជន អាយុ ២៥រូបនេះ ឆ្នាំមកពី Pirabugaloor ក្នុងសង្កាត់ Ramanathapuram ក្នុងរដ្ឋ Tamil Nadu បានឆ្លងកាត់នូវស្ថានភាពដ៏អាក្រក់នេះ។ Rajan ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយយុវជនម្នាក់ទៀតឈ្មោះ M Ashok Manikumar អាយុ ២៥ ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មមកពី Uraiyur ស្ថិតក្នុងចំណោមជនជាតិឥណ្ឌាដែលបានត្រឡប់មកពីប្រទេសកម្ពុជានាពេលថ្មីៗនេះ បន្ទាប់ពីត្រូវបានគេបោកប្រាស់ឲ្យធ្វើការងារក្លែងក្លាយ។ Rajan បានប្រាប់ indianexpress.com ថាក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ គាត់មិនអាចរកការងារធ្វើបានទេ ហើយនៅក្នុងខែឧសភាឆ្នាំនេះគាត់បានទាក់ទងជាមួយ N Mahadeer Mohammed មកពី Kolundurai ជាសិស្សសាលាបានប្រាប់ថាគាត់អាចធ្វើការជាភ្នាក់ងារនៅក្នុងប្រទេសកម្ពុជា ជាអ្នកបញ្ចូលទិន្នន័យ។ Rajan និង Manikumar ត្រូវបានគេប្រាប់ថា ពួកគេអាចទទួលបានប្រាក់រហូតដល់ ១,០០០ ដុល្លារក្នុងមួយខែនៅកម្ពុជា។ ប៉ុន្តែពួកគេតម្រូវអោយបង់ប្រាក់មុនចំនួន ២,៥ លាន lakh សម្រាប់ថ្លៃសំបុត្រ និងទិដ្ឋាការ។

ក្រោយមក Mahadeer បានទាក់ទង Rajan នៅប្រទេសកម្ពុជា ហើយបានសួរគាត់ថាតើពួកគេមានចំនួនទឹកប្រាក់ដែលត្រូវបង់សម្រាប់ការចំណាយទិដ្ឋាការដែរឬទេ។ បន្ទាប់មក អ្នកទាំងពីរបានផ្តល់ប្រាក់ពាក់កណ្តាលដល់ម្តាយរបស់ Mahadeer N Sayed Ruhani និងប្រាក់ដែលនៅសល់តាមរយៈ GooglePay ទៅអោយ Mahadeer ក្នុងខែមិថុនា។ ក្នុងរយៈពេលពីរបីថ្ងៃ Mahadeer បានផ្ញើសំបុត្រយន្តហោះមកកម្ពុជាទៅអោយពួកគេ។ “នៅពេលយើងមកដល់ប្រទេសកម្ពុជាក្នុងខែមិថុនាឆ្នាំនេះ Mahadeer បានមកសួរសុកទុក្ខយើង និងបានប្រមូលយកលិខិតឆ្លងដែនរបស់យើង ហើយនិយាយថានេះចាំបាច់សម្រាប់ដំណើរការទិដ្ឋាការអាជីវកម្ម។ យើងត្រូវបានគេប្រាប់ថានៅកម្ពុជាមានជម្រើសមួយក្នុងការប្តូរទិដ្ឋាការទេសចរណ៍ទៅជាទិដ្ឋាការអាជីវកម្មនៅពេលមកដល់។ បន្ទាប់មកយើងត្រូវបានគេនាំទៅផ្ទះសំណាក់។ Mahadeer បានប្រាប់យើងថា ផ្ទះសំណាក់នោះជារបស់ក្រុមហ៊ុនចិន ដែលយើងនឹងធ្វើការឲ្យ»។ ក្នុងរយៈពេលពីរថ្ងៃ ពួកគេបានហៅទៅសម្ភាសន៍ ហើយត្រូវបានជ្រើសរើសសម្រាប់ការងារ។ Rajan បាននិយាយថា នៅពេលដែលពួកគេចូលទៅក្នុងក្រុមហ៊ុន វាមើលទៅដូចជាបន្ទប់គុកអញ្ចឹង។ “យើងត្រូវបានគេណែនាំអំពីពេលវេលាដែលត្រូវញ៉ាំ និងគេង។ យើងក៏មិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅផងដែរ យើងត្រូវតែនៅក្នុងបន្ទប់ ឬការិយាល័យរបស់យើង។ តំបន់ទាំងមូលត្រូវបានសន្តិសុខយាមដោយមានអាវុធ។ ប្រសិនបើយើងត្រូវការអ្វីក៏ដោយ យើងអាចទៅជាន់ទី ២ ហើយទិញអាហារខ្លះ»។

Rajan បានកត់សម្គាល់ថាមានក្រុមហ៊ុនប្រហែលប្រាំបីនៅក្នុងអគាររបស់ពួកគេ ហើយមនុស្សជិត ៣,០០០ នាក់មកពីប្រទេសផ្សេងៗគ្នាដូចជាឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស វៀតណាម ម៉ាឡេស៊ី កំពុងធ្វើការនៅទីនោះ។ ពេលពួកគេចាប់ផ្តើមធ្វើការទើបដឹងថាពួកគេត្រូវបានគេនាំមកទីនោះដើម្បីធ្វើការងារឆបោកមិនមែនការងារបញ្ចូលទិន្នន័យនោះទេ។ “យើងត្រូវបានគេប្រាប់ឲ្យធ្វើវេនយប់។ យើងចាប់ផ្តើមធ្វើការនៅម៉ោង១០យប់ និងមានរយៈពេលពី១៥-១៦ម៉ោង។ យើងបានទូរស័ព្ទទៅ Mahadeer ហើយប្រាប់គាត់ថាអ្វីៗទាំងអស់គឺខុសច្បាប់នៅទីនោះ ហើយថាយើងមិនចង់ចូលរួមជាមួយទេ។ គាត់បានសុំឱ្យយើងនៅស្ងៀមពីរបីថ្ងៃសិន ហើយបាននិយាយថាគាត់នឹងផ្តល់ឱ្យយើងនូវការងារផ្សេងជំនួសវិញ ហើយស្វែងរកពីរបីនាក់ផ្សេងទៀតដើម្បីជំនួសយើងនៅទីនោះ។ អាហារនៅទីនោះគឺអាក្រក់ណាស់។ គ្មានអ្វីក្រៅពីបាយទេ។ សុខភាពរបស់យើងបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»។

ដោយពន្យល់ពីវិធីសាស្រ្តនៃការងារបោកប្រាស់នេះ Rajan បាននិយាយថា ក្រុមហ៊ុនបានបង្កើតព័ត៌មានក្លែងក្លាយសម្រាប់បុគ្គលិករបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ ហើយបង្ខំពួកគេឱ្យប្រាស្រ័យទាក់ទងជាមួយអតិថិជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅសហរដ្ឋអាមេរិកដោយបន្លំខ្លួនធ្វើជាស្ត្រី។ ពួកគេត្រូវបញ្ចុះបញ្ចូលអតិថិជនទាំងនេះឱ្យវិនិយោគក្នុងទីផ្សារភាគហ៊ុន និងពាណិជ្ជកម្មផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមហ៊ុនរបស់ពួកគេ។ គាត់បាននិយាយថា ពួកគេបានប្រើប្រាស់សេវាកម្មរបស់អ្នកបង្ហាញម៉ូតក្នុងស្រុក ដើម្បីនិយាយទៅកាន់អតិថិជនតាមរយៈការហៅជាវីដេអូ ដើម្បីឱ្យអតិថិជនជឿជាក់ថាបុគ្គលដែលពួកគេកំពុងប្រាស្រ័យទាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាមនុស្សពិត។ “យើងត្រូវបានគេសន្យាផ្តល់ប្រាក់ខែ ១០០០ ដុល្លារក្នុងមួយខែ ប៉ុន្តែទទួលបានតែ ៨០០ ដុល្លារប៉ុណ្ណោះ។ នៅពេលដែលយើងទាក់ទងទៅ Mahadeer ម្តងទៀតគាត់បាននិយាយថាគាត់នឹងរកវិធីអ្វីមួយ។ យើងត្រូវបានគេធ្វើទារុណកម្ម ប្រសិនបើយើងមិនអាចសម្រេចគោលដៅរកអតិថិជនថ្មីអោយបានពីរនាក់ក្នុងមួយថ្ងៃ។ យើងត្រូវបានគេស្តីបន្ទោស ធ្វើឱ្យលុតជង្គង់ វាយដំ និងឆក់។ យើងមានវិបត្តិផ្លូវចិត្ត។ ជាសំណាងល្អ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួន ហើយបានឆ្មក់ចូលក្រុមហ៊ុនដែលធ្វើការបោកប្រាស់ទាំងអស់នេះ។ ក្រុមហ៊ុនរបស់យើងត្រូវបានបិទ ហើយបុគ្គលិកត្រូវបាននាំទៅកាន់មណ្ឌលឃុំឃាំង។ បន្ទាប់មក យើងបានសរសេរលិខិតទៅកាន់ស្ថានទូតឥណ្ឌា”។

Rajan បានអះអាងថា មន្ត្រីបានប្រាប់ពួកគេថា ប្រសិនបើស្ថានទូតរបស់ពួកគេមានឆន្ទៈក្នុងការចាត់វិធានការយកពួកគេវិញ ពួកគេអាចត្រឡប់ទៅផ្ទះវិញ។ គាត់បាននិយាយថា បន្ទាប់ពីព្យាយាមច្រើនដង ពួកគេបានទទួលលិខិតឆ្លងដែនពីភ្នាក់ងាររបស់ពួកគេ។ ដោយសារពួកគេមកកម្ពុជាតាមរយៈទិដ្ឋាការទេសចរណ៍ និងបានស្នាក់នៅក្នុងប្រទេសកម្ពុជាលើសពី១៥ ថ្ងៃ ពួកគេត្រូវបង់ប្រាក់ពិន័យសម្រាប់ការស្នាក់នៅបន្តរបស់ពួកគេ។ លោកបានបន្ថែមថា ស្ថានទូតឥណ្ឌាបានប្រាប់ពួកគេថា ស្ថានទូតមិនអាចជ្រៀតជ្រែកក្នុងបញ្ហានេះបានទេ ហើយពួកគេត្រូវបង់ប្រាក់ពិន័យ។ “យើងបានទាក់ទងទៅភ្នាក់ងាររបស់យើង ហើយប្រាប់គាត់ឱ្យផ្ញើលុយមួយចំនួន ដោយសារគាត់ជាអ្នកនាំយើងមកទីនេះតាមទិដ្ឋាការទេសចរណ៍។ ភ្នាក់ងាររូបនេះបន្តពន្យារពេល ហើយក្រោយមកយើងដឹងថាគាត់បានលក់យើងទៅក្រុមហ៊ុនចិនក្នុងតម្លៃ ៣០០០ ដុល្លារ។ យើងអាចយកលិខិតឆ្លងដែនពីគាត់ និងតាមរយៈក្រុមគ្រួសារ និងមិត្តភក្តិរបស់យើង ដោយបានទូទាត់ប្រាក់ពិន័យចំនួន ១,៥ lakh ហើយដោយមានជំនួយពីរដ្ឋបាល Tamil Nadu យើងបានត្រឡប់មកផ្ទះវិញកាលពីខែមុន។ ប្រហែល ១១ នាក់ផ្សេងទៀតមកពីតំបន់ផ្សេងៗគ្នាក៏បានទៅដល់ស្រុកកំណើតរបស់ពួកគេវិញផងដែរ។ បន្ទាប់មក យើងបានទៅជួបម្តាយរបស់ Mahadeer ហើយប្រាប់គាត់ឱ្យប្រគល់ប្រាក់របស់យើងវិញ ប៉ុន្តែគាត់បាននិយាយថា កូនប្រុសរបស់គាត់បានរកការងារឱ្យយើង ហើយយើងក៏រកលុយបានខ្លះពីការងារនេះផងដែរ ហើយគាត់មិនអាចធ្វើអ្វីបានទេ”។ យុវជនទាំងនោះបានដាក់ពាក្យបណ្តឹងទៅស្នងការនគរបាលក្រុង Ramanathapuram ប្រឆាំងនឹង Mahadeer និងម្តាយរបស់គាត់។ នគរបាលបានចុះបញ្ជីរបាយការណ៍ព័ត៌មានដំបូង (FIR) ហើយបានប្តឹងពួកគេនៅក្រោមក្រមព្រហ្មទណ្ឌឥណ្ឌា (IPC) ផ្នែក 406 (ការរំលោភលើទំនុកចិត្ត) និង 420 (ការបោកប្រាស់) ។ The Indian Express

website_news/2022281103.txt · Last modified: 2022/12/07 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki