website_news:2022281104

ទារកប្រហែល ៤៥ ០០០ នាក់ ដែលកើតដោយម្តាយពពោះជំនួស ត្រូវបាននាំយកទៅក្រៅប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

https://www.postkhmer.com/international/2022-11-27-1649-244015.html ហោ សុវិទ្យា | Publication date 27 November 2022 | 16:49 ICT

សមាជិកសភា បាននិយាយថា ទារកប្រហែល ៤៥ ០០០ នាក់ ដែលកើតដោយម្តាយជនជាតិរុស្សីពពោះជំនួសត្រូវបាននាំយកទៅក្រៅប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រុស្សីនឹងអនុម័តច្បាប់ហាមប្រាមជនបរទេសមិនឱ្យធ្វើកិច្ចសន្យាស្ត្រីរុស្ស៊ីធ្វើជាម្តាយពពោះជំនួសឱ្យពួកគេឡើយ។

លោក Vyacheslav Volodin ប្រធានសភាជាន់ទាបនៃសភារុស្ស៊ី បានធ្វើសេចក្តីប្រកាសនេះ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងទិវាមាតាជាតិ។ ការពពោះជំនួសដោយបង់ប្រាក់ គឺស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែការអនុវត្តនេះ ត្រូវបានរិះគន់ដោយក្រុមសាស នាថា ជាពាណិជ្ជកម្មកំណើតរបស់កុមារ។ លោក Volodin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីការពារកុមារដោយការហាមឃាត់ជនបរទេសពីការប្រើប្រាស់សេវាកម្មពពោះជំនួស យើងនឹងធ្វើការសម្រេចចិត្តនេះ នៅដើមខែធ្នូ»។ ប្រធានសភារូបនេះ បានបញ្ជាក់ទៀតថា ទារកប្រហែល ៤៥ ០០០ នាក់ ដែលកើតដោយម្តាយពពោះជំនួស ត្រូវបាននាំយកទៅក្រៅប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមថា៖ «ការជួញដូរកុមារ គឺជាការមិនអាចទទួលយកបានទេ»។ សមាជិកសភារុស្ស៊ី បានអនុម័តច្បាប់នេះ ស្ទើរតែជាឯកច្ឆន្ទ ក្នុងការអានលើកដំបូងរបស់ខ្លួន នៅខែឧសភា។ ប្រសិនបើបានឆ្លងកាត់វគ្គផ្តាច់ព្រ័ត្រទី៣ នោះនឹងត្រូវពិនិត្យឡើងវិញដោយសភាជាន់ខ្ពស់ ហើយនឹងចុះហត្ថលេខាចេញជាច្បាប់ ដោយលោកប្រធានាធិបតី Vladimir Putin៕

website_news/2022281104.txt · Last modified: 2022/12/07 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki