website_news:2022290304

ប៉ូលិសជាន់ខ្ពស់ថៃទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សត្រូវបានរំពឹងនឹងមកទីក្រុងភ្នំពេញក្នុងសប្តាហ៍នេះ

https://www.khmertimeskh.com/ March 28, 2022

ឧត្តមសេនីយ៍ទោ Surachat ដែលទទួលបន្ទុកប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស គ្រោងនឹងមកទីក្រុងភ្នំពេញនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបញ្ជូនជនជាតិថៃ ដែលត្រូវបានប្រមូលផ្តុំដោយអាជ្ញាធរមូលដ្ឋាន។ ការបញ្ជូនជនជាតិថៃត្រឡប់ទៅវិញនេះមិនត្រូវបានគេរំពឹងថា នឹងធ្វើដំណើតាមផ្លូវគោក ឬតាមផ្លូវអាកាសទេ ប៉ុន្តែតាមកប៉ាល់។ ប៉ូលីសភូមិន្ទថៃ (RTP) ត្រូវបានដកស្រង់ដោយ Bangkok Post បាននិយាយថា ជនជាតិថៃ ដែលធ្វើការជាអ្នកបោកប្រាស់តាមទូរស័ព្ទនៅកម្ពុជា ហើយអ្នកខ្លះដែលត្រូវបានគេបង្ខំអោយធ្វើការនេះ អាចត្រូវបានបញ្ជូនទៅវិញតាមកប៉ាល់។ ប្រភពបាននិយាយថា គំនិតនៃការបញ្ជូនទៅវិញតាមកប៉ាល់ត្រូវបានស្នើឡើងដោយអគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ទោ Surachate Hakparn ហើយត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។

ប្រភពបាននិយាយទៀតថា ជំនួយការមេប៉ូលីសបានជួបលោកឧត្តមសេនីយ Prayut និងពិភាក្សាអំពីផែនការនាំជនជាតិថៃត្រឡប់មកវិញតាមកប៉ាល់ ប៉ុន្តែនៅមិនទាន់ច្បាស់ថា តើប្រតិបត្តិការនេះនឹងត្រូវបានធ្វើឡើងដោយរបៀបណាទេ។ គេប៉ាន់ប្រមាណថា មានជនជាតិថៃចន្លោះពី ៣.០០០ ទៅ ៤.០០០ នាក់ កំពុងធ្វើការដោយខុសច្បាប់នៅកម្ពុជា។ អ្នកដែលត្រូវបានបញ្ជូនទៅវិញ នឹងត្រូវចាត់ទុកថា ជាជនរងគ្រោះនៃការជួញដូរមនុស្ស។ទោះយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ ពួកគេអាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ចំពោះការបំពានច្បាប់អន្តោប្រវេសន៍ ដោយចាកចេញពីប្រទេសដោយខុសច្បាប់មកកម្ពុជា។ ជាមួយគ្នានេះ ប្រភពពីការិយាល័យអន្តោប្រវេសន៍ បាននិយាយថា មិនមែនជនជាតិថៃទាំងអស់ ត្រូវបានគេបោកប្រាស់ និងបង្ខំឱ្យធ្វើការនៅទីនោះនោះទេ។ជាក់ស្តែង ជនជាតិថៃជាង៩០%បានទៅប្រទេសកម្ពុជាដោយព្រមព្រៀងគ្នាហើយយល់ព្រមធ្វើការឱ្យក្រុមជនពាលទាំងនោះ។

ប្រភពបាននិយាយថា វាមិនត្រូវនោះទេក្នុងការចាត់ទុកជនជាតិថៃទាំងអស់ដែលធ្វើការអោយក្រុមជនពាលជាជនរងគ្រោះដោយសារការជួញដូរមនុស្ស។ ម្យ៉ាងទៀត ការរៀបចំបញ្ជូនទៅវិញអាចជារឿងលំបាក ដោយសារក្រុមជនពាលនៅតែបន្តប៉ុនប៉ងចាប់ខ្លួនពួកគេទាំងនោះ។ ប្រភពដដែលបន្តថា មេក្រុមជនពាលខ្លះជាជនជាតិចិន ហើយជឿថាមានសកម្មភាព និងបណ្តាញច្រើននៅក្នុងប្រទេសកម្ពុជា។ កាលពីពេលថ្មីៗនេះ ជនជាតិថៃចំនួន ៥៩នាក់ និងជនជាតិចិន ២នាក់ ត្រូវបានឃុំខ្លួនកំឡុងពេលវាយឆ្មក់ដោយប៉ូលីសថៃ និងកម្ពុជា ពីបទឆបោកតាមទូរស័ព្ទនៅខេត្តព្រះសីហនុ ក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមអ្នកជាប់ឃុំនោះ មា ២៨នាក់ ត្រូវបានចាត់ទុកថា ជាជនសង្ស័យ និង៥នាក់ ត្រូវបានបញ្ឆោតឱ្យធ្វើការនេះ ហើយអ្នកនៅសេសសល់កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ នេះបើយោងតាមក្រុមប៉ូលីស Cyber Taskforce (PCT)។

website_news/2022290304.txt · Last modified: 2022/03/29 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki