website_news:2022290401

រកឃើញពលករខ្មែរក្នុងចំណោមជនចំណាកស្រុកខុសច្បាប់៧៥នាក់នៅអយុធ្យឮ

https://www.khmertimeskh.com/ ខ្មែរថាមស៍ April 27, 2022

ពលរដ្ឋខ្មែរ ត្រូវបានរកឃើញក្នុងចំណោមជនចំណាកស្រុកខុសច្បាប់ចំនួន ៧៥នាក់ នៅជំរុំកម្មករ ក្នុងតំបន់ឧស្សាហ៍កម្មមួយក្នុងស្រុក Uthai កាលពីថ្ងៃអង្គារ។ មន្ត្រីមូលដ្ឋាន អ្នកស្ម័គ្រចិត្តការពារដែនទឹក និងក្រុមប្រតិបត្តិការពិសេស បានបើកការចុះត្រួតពិនិត្យនៅតំបន់ឧស្សាហកម្មនោះ ក្នុងឃុំណងណាំសោម នៅម៉ោង ៦ និង ៣០នាទីព្រឹក។ ក្រោយពីពិនិត្យរួច ក្រុមមន្ត្រីបានរកឃើញជនចំណាកស្រុក៨៦នាក់នៅក្នុងជំរំកម្មករនេះ ដែលមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និង ឡាវ។ មានតែ ១១ នាក់ប៉ុណ្ណោះដែលចូលមកប្រទេសថៃដោយស្របច្បាប់ និង មានប័ណ្ណការងារ ខណៈ ៧៥ នាក់ផ្សេងទៀតមិនមានប័ណ្ណការងារ និង ឯកសារធ្វើដំណើរនោះទេ។ក្រោយមក ពួកគេត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរង់ចាំចំណាត់ការតាមផ្លូវច្បាប់ចំពោះការចូលដោយខុសច្បាប់ និង បទចោទប្រកាន់ផ្សេងៗទៀត៕ បាងកកប៉ុស្តិ៍

website_news/2022290401.txt · Last modified: 2022/04/29 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki