website_news:2022290402

កម្លាំងនគរបាលខ្មែរនិងយោធាថៃជួបគ្នាបង្កើតសហប្រតិបត្តិការទប់ស្កាត់បទល្មើសនៅតាមព្រំដែន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៨ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ០៩:៣៤

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានជួបជាមួយកម្លាំងយោធាឈុតខ្មៅថៃដើម្បីបង្កើតការទំនាក់ទំនងសហប្រតិបត្តិការគ្នាល្អទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចព្រំដែនក្នុងភូមិសាស្ត្រភូមិគុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារ័ញ្ញ ខេត្តស្រះ កែវប្រទេសថៃ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដេនគោកលេខ៨១៥បានប្រាប់ថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៥ មានចំនួន០៧រូប ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី រឿមប៊ុនរិទ្ធ នាយប៉ុស្តិ៍បានជួបពិភាក្សាជាមួយកម្លាំងឈុនខ្មៅថៃចំនួន១៥រូបនៅចំណុចអូរព្រំដែនភូមិសាស្ត្រភូមិគុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ ដែលឈមភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកបានបញ្ជាក់ថា ការជួបពិភាក្សារវាងកម្លាំងនគរបាលការពារព្រំដែនគោលេខ៨១៥ ជាមួយកម្លាំងយោធាឈុតខ្មៅថៃ នៅអូរជាប់ព្រំដែនថៃ-កម្ពុជានេះ ក្នុងគោលបំណងបង្កើនការទំនាក់តំនង និងសហប្រតិបត្តិការ និងរឹតចំណងសាមគ្គីភាព មិត្តភាព ដើម្បីរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ត្រូវអនុវត្តអោយបាននិងមានប្រសិទ្ធភាព ។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ការជួបពិភាក្សារវាងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ និងទាហានឈុតខ្មៅថៃ ត្រូវធ្វើរាល់ពេលមានការដោះដូរកម្លាំងថ្មី ត្រូវមានការទំនាក់ទំនងល្អរវាងគ្នានិងរួមគ្នាទប់ស្កាតអោយបានរាល់បទល្មើសដែលកើតឡើងតាមបន្ទាត់ព្រំដែន៕

website_news/2022290402.txt · Last modified: 2022/04/29 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki