website_news:2022290405

ថៃចាប់ឃុំពលករខ្មែរ ៥នាក់ ដែលចូលនេសាទនៅសមុទ្រខេត្តឈុនបុរី ស្ថានទូតកម្ពុជាកំពុងជួយរកដំណោះស្រាយ

https://kohsantepheapdaily.com.k ២៨ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១៦:៣៨

ទីក្រុងបាងកក ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានអោយដឹងនៅថ្ងៃទី២៨ មេសា ២០២២នេះថា អនុព័ន្ធការងារតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះទៅស្រុកសាត់តៈហ៊ីប ខេត្តឈុនបុរី ដើម្បីជួបសួរសុខទុក្ខសាច់ញាតិពលករនេសាទខ្មែរចំនួន ៥នាក់ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួនដោយសារចូលធ្វើការនេសាទនៅក្នុងតំបន់ហាមឃាត់ ក្នុងសមុទ្រនៅខេត្តឈុនបុរី ។ អនុព័ន្ធការងារ ក៏បាននាំយកអំណោយទៅចែកជូនកាលពីថ្ងៃទី២៦ មេសា កន្លងទៅនេះ រួមមាន ៖ អង្ករ ត្រីខ មី ប្រេងឆា ទឹកដោះគោ និងម៉ាស់ ដល់គ្រួសារអ្នកជាប់ឃុំឃាំង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ជាមួយគ្នានោះដែរ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការសាកសួរព័ត៌មាន លម្អិតបន្ថែមទៀត ក្នុងបំណងបន្តធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ និយោជក ដើម្បីរកដំណោះស្រាយជួយដល់អ្នកជាប់ឃុំឃាំង ៕

website_news/2022290405.txt · Last modified: 2022/04/29 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki