website_news:2022290406

ទាហានឈុតខ្មៅនិងទាហានខ្មែរពិភាក្សាគ្នា រឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែន

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៨ មេសា ២០២២ដោយ Kang Tola

បន្ទាយមានជ័យ ៖ ល្ងាច ថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២២នេះ មានទាហានឈុតខ្មៅ១ក្រុម និងទាហានខ្មែរ១ក្រុម បានជួបពិភាគ្សា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្តាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសមនុស្សឆ្លងដែនទៅមករកការងារធ្វើ។ កិច្ចពិភាក្សាគ្នានេះនៅចំណុចមាត់អូរព្រំដែនដីថៃ ស្ថិតក្នុងភូមិគុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំណែកភាគីខ្មែរទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់បួ បានមានប្រសាសន៍ថា កិច្ចពិភាគ្សាគ្នានោះផ្តោតទៅលើការទប់ស្កាត់ការលួចឆ្លងដែនតាមច្រករបៀងរបស់ពលករខ្មែរ និងប្រជាជនថៃឆ្លងដែនមកធ្វើការនៅក្រុងប៉ោយប៉ែត។ ព្រោះ ប្រទេសថៃនៅតែធ្វើការទប់ស្កាត់ជម្ងឺ កូវីត .១៩នៅឡើយ រោងចក្រត្រូវបិត រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថា ជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយនៅឡើយ។ ប្រជាជនថៃនៅតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាជានិច្ចអ្វីៗមិនទាន់ដំណើរការនៅឡើយ ដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។ លោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់បួ បានមានប្រសាសន៍បន្តទៀតថា សព្វថ្ងៃនេះសមត្ថកិច្ចថៃធ្វើការទប់ស្កាត់ពលករខ្មែរ ដែលលបលួចចូលឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃខុសច្បាប់ខ្លាំងសំបើមណាស់ ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩។

លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ មេប៉ុស្តិ៍ក្បាលទំនប់បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់គ្រួសារក្រោយពីចេញពីប្រទេសថៃមកលេងបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះរួចរាល់ហើយ បានបុកសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ មួយថ្ងៃរាប់រយនាក់តាមរយៈមេខ្យល់ឆ្លងដែនខុសច្បាប់ ភាគច្រើនមិនជោគជ័យតាមបំណងទេត្រូវ ប្រឈម នឹង គេ ចាប់បញ្ជូន ត្រឡប់មកវិញ ក៏នៅតែ ប្រថុយ អស់ទាំងប្រាក់ ខាតទាំងពេលវេលា ត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្តថែមទៀតផង៕ ដោយ ៖ វ៉ាន់ ណាង

website_news/2022290406.txt · Last modified: 2022/04/29 09:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki