website_news:2022290409

ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជាបានបញ្ជូនពលករជាងពីរពាន់នាក់ក្នុងមួយឆ្នាំៗ ទៅកាន់ប្រទេសម៉ាឡេស៊ី

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលគណៈប្រតិភូ សហគ្រាសធុនតូច និងមធ្យម មកពីប្រទេសម៉ាឡេស៊ី ចំនួន ៥៣រូប កាលពីម្សិលមិញ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់អាជីវកម្ម និងការវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានឲ្យដឹងថា ម៉ាឡេស៊ីគឺនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខបី ក្នុងចំណោមប្រទេសអាស៊ាន បើគិតពីតម្លៃវិនិយោគទុននៅកម្ពុជា។

ន្ទឹមនេះដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបញ្ជូនពលករជាងពីរពាន់នាក់ក្នុងមួយឆ្នាំៗ ទៅកាន់ប្រទេសម៉ាឡេស៊ី។ ជាក់ស្តែង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនឹងបន្តពង្រឹងបន្ថែមទៀត បើទោះបីជាយើងបាននឹងកំពុងជួបវិបត្តិនៃជំងឺរាតត្បាតក៏ដោយ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងភាគីពាក់ព័ន្ធដែលបានផ្តួចផ្តើមព្រឹត្តិការណ៍នេះឡើង៕

website_news/2022290409.txt · Last modified: 2022/04/29 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki