website_news:2022290603

សាកស.ពមនុស្សជាង៤០នាក់រកឃើញក្នុងទូកុងតឺន័រ

https://kohsantepheapdaily.com.kh/ ២៨ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ០៩:៤០

មនុស្សយ៉ាងតិច ៤៦នាក់ដែលត្រូវគេជឿជាក់ថាជាជនអន្តោប្រវេសន៍ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងរថយន្តកុងតឺណឺដែលគេប្លុងចោលនៅក្នុងទីក្រុង San Antonio នៃរដ្ឋ Texas។ មន្រ្តីអាមេរិកនិយាយថា មនុស្សចំនួន ១៦នាក់ រួមទាំងកុមារ ៤នាក់ផងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អ្នកនៅរស់រានមានជិវិតទាំងនោះប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងអស់កម្លាំងដោយសារហប់ខ្យល់។ ទីក្រុង San Antonio ដែលមាន ចំងាយប្រហែល ២៥០គីឡូម៉ែត្រពីព្រំដែនប្រទេសមិចស៊ិចកូ គឺជាច្រកដ៏សំខាន់សម្រាប់អ្នករត់ពន្ធមនុស្ស។ អ្នកជួយដូរមនុស្សតែងតែប្រើប្រាស់រថយន្តដឹកទំនិញខ្នាតធំ ដើម្បីដឹកជញ្ជូនជនអន្តោប្រវេសន៍គ្មានឯកសារគ្រប់គ្រាន់ បន្ទាប់ពីជួបពួកគេនៅក្នុងតំបន់ដាច់ស្រយាល នៅពេលពួកគេត្រូវធ្វើដំណើរឆ្លងកាត់ចូលទឹកដីអាមេរិក។

អភិបាលក្រុង San Antonio លោក Ron Nirenberg និយាយថា “ពួកគេមានក្រុមគ្រួសារ ហើយទំនងជាព្យាយាមស្វែងរកជីវិតដែលប្រសើរ”។ ប្រធានក្រុមពន្លត់អគ្គិភ័យក្នុងទីក្រុង San Antonio លោក Charles Hook បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “យើងមិនបានគិតថាបើកទ្វាររថយន្តនោះ និងឃើញសាកស.ពជាច្រើនក្នុងនោះសោះ។ ពួកយើងទៅធ្វើការវិញ ដោយមិនស្រម៉ៃថាមានរឿងបែបនោះឡើយ”។ លោកថ្លែងថា ម៉ាស៊ីនត្រជាក់នៅក្នុងរថយន្តកុងតឺណឺដែលត្រូវបានអ្នកបើកបរបោះបង់ចោលមិនដំណើរការ ហើយក៏មិនមានទឹកនៅក្នុងវាផងដែរ៕ (យោងតាមប្រភព៖ BBC)

website_news/2022290603.txt · Last modified: 2022/06/29 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki