website_news:2022290701

អភិបាលខេត្តស្វាយរៀង ជំរុញឱ្យគ្រប់អង្គភាពចូលរួមទប់ស្កាត់ការជួញដូរមនុស្សគ្រប់រូបភាព

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៨ កក្កដា ២០២២ដោយ Sophal Tuon

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្ស បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមទប់ស្កាត់អំពើជូញដូរមនុស្ស ជាពិសេសនៅក្នុងមូលដ្ឋានខេត្តស្វាយរៀង ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកថ្លែងដូច្នេះថា« ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ទើបការងារនេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ»។

លោក ម៉ែន វិបុល ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលនៅតែចាត់ទុកថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោម អាទិភាពជាច្រើនទៀត សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម។ នេះជាការបន្ថែមរបស់លោក ម៉ែន វិបុល។ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរំពឹងថា តាមរយៈកិច្ចប្រជុំនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍ ពីសំណាក់អង្គភាពពាក់ព័ន្ធផងនោះ នឹងរួមចំណែកធ្វើឲ្យកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងខេត្តមានដំណើរការដោយរលូន មានការចូលរួម កាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលើការអនុវត្តផងដែរ៕ ដោយ:ភក្ដី

website_news/2022290701.txt · Last modified: 2022/07/29 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki