website_news:2022290904

ខេត្ត Dong Thap សហការជាមួយអាជ្ញាធរមូលដ្ឋានកម្ពុជា ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

https://www.khmertimeskh.com/501158559/-dong-thap-/?p=1158559 Khmer Times September 28, 2022

ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺជាវិស័យមួយ នៃកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងសហភាពនារី នៃខេត្ត Dong Thap ភាគខាងត្បូង និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រៃវែងកាលពីម្សិលមិញ។ កិច្ចព្រមព្រៀងឆ្នាំ២០២២-២០២៧ ត្រូវបានចុះហត្ថលេខានៅក្នុងសន្និសីទដែលរៀបចំឡើងដោយអង្គការស្ត្រីទាំងពីរនៅទីក្រុង Cao Lanh នៃខេត្ត Dong Thap ដើម្បីពិនិត្យការងាររួមរបស់ពួកគេក្នុងរយៈពេលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។ ភាគីទាំងពីរក៏បានប្ដេជ្ញាថា នឹងសហការគ្នា ដើម្បីតស៊ូមតិលើកកម្ពស់ស្ត្រី និងអភិវឌ្ឍវិស័យទេសចរណ៍។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ អង្គការស្ត្រីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការពង្រឹងអង្គភាពរបស់ពួកគេ ពង្រីកសមាជិកភាព និងបន្តខ្លឹមសារ និងវិធីសាស្រ្តនៃប្រតិបត្តិការ។ ជាពិសេស ការសហការគ្នាក្នុងការងារទំនាក់ទំនង ដើម្បីទប់ស្កាត់ និងបង្ការការជួញដូរស្ត្រី និងកុមារឆ្លងកាត់ព្រំដែន បានបង្ហាញឱ្យឃើញនូវប្រសិទ្ធភាព។ VNA

website_news/2022290904.txt · Last modified: 2022/09/30 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki