website_news:2022291101

កងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

https://kohsantepheapdaily.com.kh/article/1641829.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ ម៉ោង ២០:៤០

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលតាមព្រំដែន បានបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចនៃប្រទេសជិតខាង សំដៅឲ្យព្រំដែនមានសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ពោលគឺដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋទាំងសងខាង ដែលរស់នៅតាមព្រំដែន និងទប់ស្កាត់រាល់បទល្មើសឆ្លងដែន។

ជាក់ស្តែង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលការពារព្រំដែនគោក លេខ៨១៥ ដែលមានលោកវរសេនីយ៍ឯក សួង សៅ ជាមេបញ្ជាការ បាត់ចាត់តាំងលោកវរសេនីយ៍ត្រី រឿម ប៊ុនរឹទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ រួមជាមួយយោធាសឹករងស្រុកម៉ាឡៃ ជួបសំណេះសំណាលពិភាក្សាការងារពង្រឹងសហប្រតិបត្តិការជាមួយទាហានឈុតខ្មៅថៃ (ទាហានព្រាន) ដឹកនាំដោយលោកវរសេនីយ៍ទោ ណាត់ថាក់ផាត់ ផាត់ប្រាគុដភុន មេបញ្ជាការអនុសេនាធំលេខ១-៣០១(ថៃ) នៅទល់មុខភូមិសាស្រ្តប៉ុស្តិ៍ស្ទឹងបត់ ត្រង់ចំណុចប៉ុស្តិ៍មាត់អូរព្រំដែនក្នុងទឹកដីថៃ ស្ថិតក្នុងភូមិឃុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមការអញ្ជើញរបស់ភាគីថៃ។ កិច្ចពិភាក្សានេះ មានគោលបំណងផ្តោតសំខាន់ ៣ចំណុច គឺ៖១/-ការរឹតចំណងសាមគ្គីភាព ២/-ពង្រឹងកិច្ចសហប្រតិបត្តិការទល់មុខភូមិសាស្រ្ត និង៣/-រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ៕ ណុប រក្សា

website_news/2022291101.txt · Last modified: 2022/12/07 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki