website_news:2022291102

ថៃ ស្នើបង្កើនកូតាបញ្ជូនពលករទៅធ្វើការនៅ កូរ៉េខាងត្បូង ចំនួន ៦០០ ភាគរយ

https://www.kampucheathmey.com/global-news/421044 ថ្ងៃចន្ទ ២៨ វិច្ឆិកា ២០២២ដោយ Sok Chivon

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchat Chomklin កាលពីពេលថ្មីៗនេះបានជួបជាមួយលោក Moon Seung-hyun ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំនៅប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាការងារ និងដោះស្រាយបញ្ហាពលករថៃ ដែលរស់នៅដោយខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង ។ លោក Suchat បានបញ្ជាក់ថា ក្នុងជំនួបរវាងភាគីទាំងពីរ លោកបានលើកឡើងពីការស្នើឲ្យប្រទេសកូរ៉េបង្កើនកូតាសម្រាប់បញ្ជូនពលករថៃទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបន្ថែមទៀតនៅឆ្នាំ ២០២៣ ពោលស្មើនឹងជាង ៦០០ ភាគរយ សរុបមានចំនួន ១៥,០០០ នាក់ ដែលពីដើមឡើយមានចំនួន ២,៥០០ នាក់ប៉ុណ្ណោះ ។ ទន្ទឹមនោះលោករដ្ឋមន្ត្រីរំពឹងថា អនាគតឆាប់ៗនេះប្រទេសកូរ៉េខាងត្បូងនឹងយល់ព្រមក្នុងការបង្កើនកូតាឲ្យពលករថៃទៅធ្វើការនៅកូរ៉េកាន់តែច្រើនឡើងៗ ដោយសារតែបច្ចុប្បន្ននេះ ប្រទេសកូរ៉េកំពុងឈានចូលទៅក្នុងសង្គមមនុស្សចាស់ជរា ហើយនឹងជួបបញ្ហាកង្វះខាតកម្លាំងពលកម្មកាន់តែច្រើនឡើងៗ ដូច្នេះហើយទើបមានតម្រូវការនាំចូលពលករបរទេសច្រើន ៕ ប្រែសម្រួលដោយ ៖ ជីវ័ន្ត

website_news/2022291102.txt · Last modified: 2022/12/07 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki