website_news:2022291201

កិច្ចប្រជុំពង្រឹងវិធានការបង្ការ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀននិងប្រឆាំងការជួញដូរមនុស្ស

https://www.gdlf-kh.com/2022/12/28/-3/ Dy Ramorn មណ្ឌលគីរី

មណ្ឌលគិរី៖ នៅរសៀល ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង២និង៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំពង្រឹងវិធានការ បង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀននិងការជួញដូរមនុស្ស។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និង មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងព្រមទាំងនាយនាយរងការិយាល័យ លោកនាយ នាយរងផ្នែកនិងមន្ត្រីទាំងអស់ ក្នុងផែនការងារនគរបាលព្រហ្មទណ្ឌលោក ស្នងការរង ទទួលដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោកលោកនាយ នាយរងការិយាល័យនាយផ្នែក ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោក អធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀន លោកអធិការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស, លោកអធិការរងទទួលការងារចរាចរណ៍ផ្លូវគោក, លោកនាយផ្នែកចំណុះការងារជំនាញទាំង៤ នៃអធិការដ្ឋាននគរបាល, ក្រុង/ស្រុក ទាំង៥លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង២១ ដែលបានចូលរួមសរុបចំនួន៩៧នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យលោក លោកស្រីស្នងការរងព្រមទាំង លោកអធិការនគរបាល ក្រុង/ស្រុក លើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពីការរៀបចំផែនការ សកម្មភាពយកមកដោះស្រាយមិនតែប៉ុណ្ណោះ លោកឧត្តមសនីយ៍ទោ ស្នងការបានមានប្រសាសន៍ជំរុញដល់លោក លោកស្រីស្នងការរងដែលទទួលការងារនៅតាមបណ្តាផែនទាំងបី ព្រមទាំងលោកអធិការក្រុង/ស្រុកទាំង៥ ឲ្យយកចិត្តទុកដាក់និងតម្លើងបញ្ជីឈ្មោះ ដើម្បីយកមករាយការណ៍ជូនលោកស្នងការ នូវរាល់ការខ្វះខាតកម្លាំងមន្ត្រីនគរបាលនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ដើម្បីងាយស្រួលក្នុងការបំពេញបន្ថែមក៏ដូចជា ងាយស្រួលក្នុងការបង្ការបង្ក្រាបទប់ស្កាត់នៅរាល់បទល្មើសនានា នៅមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនទាន់សភាពការណ៍។

លោកក៏បានលើកយកនូវប្រសាសន៍ល្អៗពីវិន័យ ០០៦ យកមកលាតត្រដាងដើម្បីជាសារដាស់តឿងដល់ មន្ត្រីនគរបាលទាំងអស់ឲ្យយកទៅអនុវត្តន៍និងគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីយកបំរើនិងការពារបងប្អូនប្រជាពលរដ្ឋយើង។ មុនបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការក៏បានថ្លែងនូវអំណរគុណ និងជូនពរដល់កងកម្លាំងមន្ត្រីនគរបាលរដ្ឋបាលទាំងអស់ឲ្យជួបតែសេចក្ដីសុខចម្រើនគ្រប់ៗគ្នា៕

website_news/2022291201.txt · Last modified: 2022/12/29 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki