website_news:2022300301

ពលករខ្មែរជាង ១០០នាក់បន្ថែមទៀតត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកកាន់ស្រុកកំណើត

http://nokorwatnews.com/ 29/03/2022

ខេត្តបាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនត្រឡប់មកស្រុកកំណើតវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្មានច្បាប់អនុញ្ញាត។សមត្ថកិច្ចបានឲ្យដឹងថា ការបញ្ជូនពលករខ្មែរឱ្យមកស្រុកកំណើតវិញគឺនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ដោយកម្លាំងប៉ុស្តិ៍គីឡូ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន កម្លាំងយោធាវរសេនាតូចលេខ៥៣៣ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ បន្ទាប់ពីសាកសួរកត់ឈ្មោះរួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាថ្ងៃនេះសរុបមានចំនួន ១៤០នាក់ ក្នុងនោះ ស្រី ៥៦នាក់ និងក្មេង១៦នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ដរហ័ស ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ ស្រី០១នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលស្រុកសំពៅលូន ដោយឡែកពលករចំនួន ១៩នាក់ ស្រី០៦នាក់ ក្មេង០៣នាក់ មានកាតចាក់វ៉ាក់សាំងតែស្គែនអត់ចេញត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន ។ ហើយចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំងចំនួន ១១៩នាក់ ស្រី ៤៩នាក់ និងក្មេង ១៥នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវីដ-១៩ រួចអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

website_news/2022300301.txt · Last modified: 2022/03/31 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki