website_news:2022300302

ឃាត់បានពលករខ្មែរត្រឡប់ពីថៃចូលមកកម្ពុជា

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៩ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ០៩:០៤

ខេត្តបន្ទាយមានជ័យ ពលករខ្មែរនៅតែបន្តចូលមកម្ពុជាវិញមានចំនួនជិត៣០២នាក់ ក្នុងនោះ រកឃើញវិជ្ជមានកូវីដ.១៩ ចំនួន៥នាក់ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ តាមច្រកចំនួន៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរបានប្រាប់ថាក្រុមការងារទទួលពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន២០៧នាក់ (ស្រី១០៣នាក់ កុមារ២៥នាក់ស្រី១២នាក់) រកឃើញវិជ្ជមានកូវីដ.១៩មានចំនួន៥នាក់ (ស្រី៤នាក់) ហើយមានពលករដែលមានឯកសារចាក់វ៉ាក់សាំងដូសទី២ និងទី៣មានចំនួន១៧៣នាក់ (ស្រី៨៤នាក់) ។ដោយឡែក នៅច្រកសង្កែ ស្រុកម៉ាឡៃ ក្រុមការបានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមានចំនួន៧១នាក់ (ស្រី២៦នាក់កុមារ១៦នាក់) និងច្រកបឹងត្រកួនស្រុកថ្មពួក ទទួលពលករខ្មែរដែលត្រឡប់ពីថៃចូលមកកម្ពុជាវិញមាន១៤នាក់ (ស្រី៦នាក់ក្មេង៣នាក់) ។ លោកវរសេនីយ៍ទោ ម៉ាន់ ធី បានបញ្ជាក់ថា ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃដែលមកកម្ពុជាវិញដែលត្រូវបានក្រុមការងារទទួលមាន១.ច្រកអូរបីជាន់ស្រុកអូរជ្រៅ ២.ច្រកសង្កែស្រុកម៉ាឡៃ ៣.ច្រកបឹងត្រកួន ស្រុកថ្មពួក ហើយពលករខ្មែរដែលមានឯកសារចាក់វ៉ាក់សាំងដូសទី២ និងទី៣ក្រោយត្រួតពិនិត្យសុខភាពហើយអោយត្រឡប់ស្រុកកមណើតវិញ និងអ្នកដែលគ្មានឯកសារចាក់វ៉ាក់សាំងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅមណ្ឌលក្រុងប៉ោយប៉ែត និងអ្នកដែលរកឃើញវិជ្ជមានកូវីដ.១៩ ត្រូវបានបញ្ជូនព្យាបាលនៅមណ្ឌលក្រុងសិរីសោភ័ណ៕

website_news/2022300302.txt · Last modified: 2022/03/31 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki