website_news:2022300303

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ ខេត្តសៀមរាប

https://www.khmertimeskh.com/ កែវ រចនា / Khmer Times March 29, 2022

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ ក្នុងបំណងដើម្បីបង្ហាញលទ្ធផលការងារ និងរៀបចំផែនការការងារនៅឆ្នាំ បន្ទាប់។

ក្នុងពិធីនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា ក្នុងការអនុវត្ត បង្ការ ទប់ស្កាត់ការបង្រ្កាបបទល្មើសនានា ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទង់និងយេនឌ័រ ការផ្តន្ទាទោសជនល្មើស ការការពារជនរងគ្រោះ ការពង្រឹងសមត្ថភាពក្រុមការងារពាក់ព័ន្ធ និងកិច្ចសហប្រត្តិបត្តិការក្នុងរយៈពេល១ឆ្នាំមកនេះ ដើមី្បតាមដាន ត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារកន្លងមក។ លោកស្រីបន្ថែមថា កិច្ចប្រជុំនេះ នឹងមានក្រុមពិភាក្សា ដោយផ្តោតលើ ពីការអនុវត្តតួនាទី ភារកិច្ច បញ្ហាប្រឈម នៅក្នុងដំណើរការអនុវត្តការងាររបស់ក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ក្រុង ស្រុក ព្រមទាំងកិច្ចគាំពារ និងលើកកម្ពស់សុខុមាលភាព ជីវភាពរបស់ពលរដ្ឋ បានវិលត្រឡប់ពីធ្វើការក្រៅប្រទស ក្នុងវិបត្តិកូវិដ១៩ និង កិច្ចគាំពារកុមារ ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ លើកុមារតាមអនឡាញ , ព្រមទាំងការទប់ស្កាត់អំពើជួញដូរមនុស្ស និង អំពើហិង្សា ទាក់ទងនឹងយេនឌ័រផងដែរ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះ លោក អ៊ាន ឃុន ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សំខាន់លេខាធិការដ្ឋាន គ.ខ.ប.ជ ដែលបានរួមគ្នាកន្លងមក ក្នុងកិច្ចសហប្រតិបត្តិការលើការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ ឲ្យទទួលបានលទ្ធផលគួរជាទីមោទន ទោះស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ លោកសង្ឃឹមជឿជាក់ថានៅឆ្នាំ២០២២នេះ គណៈកម្មាធិការខេត្ត ដែលមានលេខាធិការដ្ឋាន ដែលជាសេនាធិការដឹកនាំសម្របសម្រួលនឹងបន្តអនុវត្តទៅតាមតួនាទី ភារកិច្ច ឲ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងក្នុងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ខេត្ត៕

website_news/2022300303.txt · Last modified: 2022/03/31 09:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki