website_news:2022300602

បង្ក្រាបហាងកោសជប់ និងម៉ាស្សា 666 បម្រើសេវាផ្លូវភេទ ឃាត់ខ្លួនថៅកែ២នាក់

https://kohsantepheapdaily.com.kh/ ភ្នំពេញ៣០ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ០៩:២៥

រាជធានីភ្នំពេញ ៖ ផ្ទះបើកបម្រើសេវាផ្លូវភេទ ជ្រកក្រោមស្លាកកោសជប់ និងម៉ាស្សា យីហោ៦៦៦ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិចុះបង្ក្រាបដោយឃាត់ខ្លួនថៅកែ២នាក់ប្តីប្រពន្ធ និងនាំខ្លួន ស្ត្រីម៉ាស្សាចំនួន៣នាក់ទៅសាកសួរនៅក្នុងនោះមានអនីតិជនម្នាក់។ ការឆែកឆេរ និងបង្ក្រាបផ្ទះម៉ាស្សាខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២ នៅផ្ទះកោសជប់ម៉ាស្សាយីហោ៦៦៦ ស្ថិតនៅផ្ទះលេខ០៧A ផ្លូវ ជាតិលេខ៥ ក្នុងក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិនិងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញព្រមទាំងមានការចូលរួមសហការណ៍ពីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញនិង នគរបាលមូលដ្ឋានផងដែរ។ ថៅកែហាង២នាក់ប្តីប្រពន្ធ ដែលត្រូវឃាត់ខ្លួន ត្រូវបានសមត្ថកិច្ច អោយដឹងថា ឈ្មោះចូច ជឿន អាយុ២៩ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះហន សុភានី អាយុ៤១ឆ្នាំ ។ អ្នកទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុ ខាងលើ ។

តាមនគរបាលអោយដឹងថា ផ្ទះខាងលើ បានបើកដំណើរការកោសជប់និងម៉ាស្សាហើយលួចបម្រើសេវាផ្លូ.វភេ.ទ ដោយមានការស្រាវពីកម្លាំងនគរបាលជំនាញសមត្ថកិច្ច ក៍បានសុំគោលការពីព្រះរាជអាជ្ញាចុះឆែកឆេរ បង្ក្រាបតែម្តង ។ តាមសមត្ថកិច្ចអោយដឹងថា បន្ទប់ចំនួន ៤ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឆែកឆេរ រកឃើញវត្ថុតាង មានស្រោមអនាម័យ ប្រើរួច និងមិនទាន់ប្រើជាច្រើន ។ បន្ទាប់ពីបញ្ចប់ការឆែកឆេរ សមត្ថកិច្ចបានឃាត់ខ្លួន ថៅកែហាង២នាក់ប្តីប្រពន្ធ និងនាំខ្លួន ស្ត្រីកោសជប់បម្រើសេវាកម្មផ្លូវភេទចំនួន ៣នាក់និងដកហូតវត្ថុតាងមួយចំនួន បញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ។ ដោយឡែក ផ្ទះខាងលើត្រូវបានគណៈកម្មការចម្រុះបិទបណ្តោះអាសន្ន៕

website_news/2022300602.txt · Last modified: 2022/06/30 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki