website_news:2022300802

កូរ៉េខាងត្បូងជួយដល់ការស្តារនីតិសម្បទាពលករកម្ពុជា

https://www.khmertimeskh.com/ August 28, 2022

សាធារណរដ្ឋកូរ៉េនឹងគាំទ្រដល់ប្រទេសកម្ពុជានូវការផ្តល់ថវិកា ការបណ្តុះបណ្តាលជំនាញ និងការចែករំលែកបទពិសោធន៍ក្នុងការស្តារនីតិសម្បទាកម្មករនិយោជិតដែលរងគ្រោះដោយគ្រោះថ្នាក់ការងារ។ លោក Lee Jae-kap អតីតរដ្ឋមន្ត្រីក្រសួងការងារ និងការងារ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នទទួលបន្ទុកកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់ការងារស្តារនីតិសម្បទានៅកម្ពុជា បានចែករំលែកផែនការរបស់លោកក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។ លោក Lee Jae-kap បានជម្រាបជូនលោក អ៊ិត សំហេង ថា លោកបានចូលរួមក្នុងការអភិវឌ្ឍន៍គោលនយោបាយសម្រាប់ការការពារពលករកូរ៉េដែលរងរបួស និងជួយគាំទ្រពួកគេឱ្យចូលធ្វើការវិញ។

លោក អ៊ិត សំហេង បានថ្លែងអំណរគុណគណៈប្រតិភូ ក៏ដូចជាសាធារណៈរដ្ឋកូរ៉េ ហើយជឿជាក់យ៉ាងមុតមាំថា បទពិសោធន៍របស់ លោក Lee Jae-kap នឹងមានប្រយោជន៍សម្រាប់ការងារស្តារនីតិសម្បទាកម្ពុជា។ លោករដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពជូនលោក Lee Jae-kap អំពីការអភិវឌ្ឍន៍ចុងក្រោយបង្អស់នៃប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេសកម្ពុជា ដែលគ្របដណ្តប់លើប្រធានបទដូចជា ហានិភ័យការងារ ការថែទាំសុខភាព និងប្រាក់សោធននិវត្តន៍។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះពលករកម្ពុជាជាង ៥ម៉ឺននាក់ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ ទទួលបានជំនាញថ្មីៗ ប្រាក់ចំណូលសមរម្យ និងបទពិសោធន៍ការងារ។ លឹម ណារី – AKP

website_news/2022300802.txt · Last modified: 2022/08/31 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki