website_news:2022300902

សម្តេចតេជោ៖ កម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប៉ុន្តែបញ្ហានេះមិនមែនមានតែកម្ពុជាទេ

https://www.btv.com.kh/article/15701 2022/09/29 08:53:48 am

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមានប្រសាសន៍ថា ទោះបីបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោមប្រទេសគួរព្រួយបារម្ភហើយបាននិងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេចក៏បានលើកឡើងដែរថា ការជួញដូរមនុស្ស គឺមិនមែនមានតែប្រទេសកម្ពុជាទេ ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលបានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ។

ក្នុងវេទិកានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី២៩កញ្ញានេះ សម្តេចបានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាលក៏ត្រូវការចូលរួមពីគ្រប់សាសនា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់យើងគេអាចបកស្រាយអាក្រក់បំផុតនៅលើពិភពលោក។ សម្តេចមានប្រសាសន៍ថា ស្ថានភាពនៃការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឬចំណាកស្រុកគឺមិនមែនមានតែកម្ពុជា១ទេ យ៉ាងណាមិញ ដូចជាសហរដ្ឋអាមេរិកជាដើម កន្លងមកអតីតប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ រហូតចង់ធ្វើរបងខ័ណ្ឌរវាងអាមេរិក និងមិចស៊ិច មិនឱ្យមានការឆ្លងចូលពីមិចស៊ិច ចូលអាមេរិកជាដើមនោះ។

សម្តេចបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេសត្រូវមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់ ជាពិសេសកុំឱ្យកូនចៅរបស់យើងក្លាយជាអ្នករងគ្រោះដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ៕

website_news/2022300902.txt · Last modified: 2022/09/30 14:50 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki