website_news:2022300911

ថ្ងៃនេះ ក្រសួងមហាផ្ទៃទទួល បានសំណើ៩ករណីទៀត ពាក់ព័ន្ធនឹងការសុំអន្តរាគមន៍ឱ្យសង្គ្រោះជនបរទេស

http://freshnewsasia.com/index.php/en/localnews/258889-2022-09-28-13-45-59.html 2022-09-28 08:45pm

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង៣រសៀល ថ្ងៃទី២៧ ដល់ម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន៩ករណីទៀត ពាក់ព័ន្ធនឹងការសុំអន្តរាគមន៍ឱ្យស្វែងរក និងសង្គ្រោះជនបរទេស ចំនួន១៧នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ ក្នុងចំណោមបណ្តឹងទាំងនោះមាន នៅខេត្តកណ្តាល៣ករណី ឧត្តរមានជ័យ១ករណី ព្រះសីហនុ២ករណី ស្វាយរៀង២ករណី និងរាជធានីភ្នំពេញ១ករណី។ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង បានទទួលសំណើសរុបចំនួន៣៦៨ករណី ក្នុងនោះក៏មានការបើកការស្រាវជ្រាវបឋមចំនួន១៨០ករណីផងដែរ និងរកឃើញជនរងគ្រោះ៣៧៨នាក់ ជាមួយនឹងការឃាត់ខ្លួនជនល្មើសចំនួន៥៣នាក់៕

website_news/2022300911.txt · Last modified: 2022/09/30 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki