website_news:2022300912

ប្រទេសម៉ាឡេស៊ីនិយាយថាករណីឆបោកការងារនឹងមិនប៉ះពាល់ដល់ការពិភាក្សានាំពលករពីកម្ពុជាទេ

https://www.khmertimeskh.com/501159327//?p=1159327 Khmer Times September 29, 2022

រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស លោក Datuk Seri M Saravanan មានប្រសាសន៍ថា ករណីពលករម៉ាឡេស៊ីជាជនរងគ្រោះនៃការបោកប្រាស់ការងារនៅកម្ពុជា ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ នឹងមិនប៉ះពាល់ដល់កិច្ចពិភាក្សាដើម្បីនាំពលករពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីនោះទេ។ លោកថា ករណីបែបនេះក៏អាចកើតមានក្នុងប្រទេសផ្សេង មិនមែនតែក្នុងប្រទេសកម្ពុជាទេ ហើយក៏កើតមាននៅប្រទេសម៉ាឡេស៊ីដែរ។ លោកបានមានប្រសាសន៍ថា “វានឹងមិនប៉ះពាល់ដល់ការពិភាក្សារបស់យើងទេ ពីព្រោះទាំងនេះត្រូវបានចាត់ទុកថាជាករណីពិសេស ឬដាច់ដោយឡែក ហើយលើសពីការរំពឹងទុករបស់យើង … ប៉ុន្តែយើងនឹងព្យាយាមស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព” ។

លោក Saravanan ដែលជាអនុប្រធានសភាឥណ្ឌាម៉ាឡេស៊ី (MIC) បានធ្វើអត្ថាធិប្បាយលើរបាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា ដែលក្នុងនោះជនជាតិម៉ាឡេស៊ីចំនួន២៤ នាក់ដែលមានអាយុចន្លោះពី២០ ទៅ ៣០ឆ្នាំ ដែលបានធ្លាក់ខ្លួនរងគ្រោះដោយការបោកប្រាស់ការងារនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ត្រូវបាននាំយកមកប្រទេសកំណើតវិញដោយជោគជ័យ។ កាលពីខែសីហាកន្លងទៅនេះ លោក Saravanan ត្រូវបានគេរាយការណ៍ថាម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការជ្រើសរើសពលករបម្រើការងារតាមផ្ទះនៅក្នុងខែកញ្ញា៕ Bernama

website_news/2022300912.txt · Last modified: 2022/09/30 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki