website_news:2022301101

ជនជាតិតៃវ៉ាន់ដែលជាអ្នកជ្រើសរើសមនុស្សឲ្យធ្វើការងារក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជាត្រូវបានរងពីបទចោទប្រកាន់

https://www.khmertimeskh.com/501192497//?p=1192497 Khmer Times November 28, 2022

ព្រះរាជអាជ្ញានៅស្រុក Pingtung នៃទីក្រុងតៃប៉ិ ថ្មីៗនេះបានចោទប្រកាន់មនុស្សបួននាក់ពីបទជាប់ពាក់ព័ន្ធក្នុងការជ្រើសរើសមនុស្សឱ្យធ្វើការងារក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។

ព្រះរាជអាជ្ញាបាននិយាយថា ស្ត្រីបីនាក់ដែលមាននាមត្រកូល Chen, Lai និង Chou និងបុរសម្នាក់ឈ្មោះ Lin ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក្លែងបន្លំឱ្យចាកចេញពីតៃវ៉ាន់ដើម្បីកេងចំណេញផ្នែកហិរញ្ញវត្ថុ និងក្លែងបន្លំឯកសារ។ ពួកគេបាននិយាយថា ជនសង្ស័យបានប្រើប្រាស់ការផ្សព្វផ្សាយការងារក្លែងក្លាយដោយសន្យាថានឹងផ្តល់ប្រាក់ខែចំនួន ៤០.០០០ ដុល្លារតៃវ៉ាន់ ដើម្បីទាក់ទាញមនុស្សឲ្យមកធ្វើការនៅកម្ពុជា។ ព្រះរាជអាជ្ញាបានបន្ថែមថា ជនសង្ស័យស្រីទាំងបីនាក់ ម្នាក់ៗមានតួនាទីខុសៗគ្នា ដូចជាការជ្រើសរើសមនុស្សថ្មីៗ រូមទាំងធ្វើកិច្ចការផ្ទាល់ខ្លួនផ្សេងៗទៀតជាច្រើន។ ពួកគេបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ Lin ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំនៅតៃវ៉ាន់ មុនពេលអ្នកដែលត្រូវបានជួលអោយធ្វើការងារចាកចេញមកកម្ពុជា រួមទាំងការផ្តល់វិញ្ញាបនបត្រវ៉ាក់សាំងកូវីដ-១៩ក្លែងក្លាយ ដែលជាផ្នែកមួយសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស។ ព្រះរាជអាជ្ញាបានកំណត់អត្តសញ្ញាណមនុស្ស១០នាក់ថាត្រូវបានជនសង្ស័យល្បួងអោយទៅប្រទេសកម្ពុជា។ ព្រះរាជអាជ្ញាបាននិយាយថា បន្ទាប់ពីទទួលបានការយល់ព្រមពីតុលាការស្រុក Pingtung ជនសង្ស័យទាំង៤នាក់ នៅតែស្ថិតក្នុងការឃុំខ្លួន រង់ចាំការស៊ើបអង្កេតបន្តទៀត។ ដោយឡែក នាយកដ្ឋាននគរបាលទីក្រុង Taichung បាននិយាយថា អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន ៣៦ នាក់ បន្ទាប់ពីមានការបង្រ្កាបការជួញដូរមនុស្សនៅទូទាំងទីក្រុង។ Taipei Times.com

website_news/2022301101.txt · Last modified: 2022/12/07 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki