website_news:2022301102

ឯកឧត្តម ជិន ម៉ាលីន ចូលរួមការដាក់ដំណើរការគម្រោង នៃការដោះស្រាយការកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្នុងការនេសាទក្នុងអាស៊ាន

https://cen.com.kh/archives/579290.html Posted ByPen Srey NeatNovember 28, 2022

ភ្នំពេញៈ ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងរងកម្ពុជា នៅគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានចូលរួមការដាក់ដំណើរការគម្រោង នៃការដោះស្រាយការកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងការនេសាទក្នុងអាស៊ាន (ALFA) ដែលការដាក់ដំណើរការគម្រោង ALFA នេះធ្វើឡើងដើម្បីណែនាំ និងផ្សព្វផ្សាយជាផ្លូវការដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអាស៊ាន វិស័យឯកជន សង្គមស៊ីវិល អង្គការពាក់ព័ន្ធនឹងវិស័យពលកម្ម និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបាលី ប្រទេសឥណ្ឌូណេស៊។ ឯកឧត្តម ជិន ម៉ាលីន ក្នុងនាមប្រធានអាយឆា ក៏បានឡើងធ្វើកិច្ចអន្តរាគមន៍ឆ្លើយតបក្នុងកិច្ចពិភាក្សាវគ្គទី១ ស្តីពី «ការដោះស្រាយបញ្ហាការងារក្នុងវិស័យនេសាទរបស់អាស៊ាន៖ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងពហុភាគី» ដោយបានធ្វើការអបអរសាទរនិងគាំទ្រការដាក់ដំណើរការគម្រោង ALFA នេះ ព្រមទាំងបានធ្វើការចែករំលែកនូវបទពិសោធន៍និងយន្តការរបស់អាយឆា ដែលកម្ពុជាធ្វើជាប្រធាន ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិការងារ សិទ្ធិស្រ្តី សិទ្ធកុមារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើជួញដូរមនុស្ស៕ រក្សាសិទ្ធិដោយៈចេស្តារ

website_news/2022301102.txt · Last modified: 2022/12/07 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki