website_news:2022301201

ជនជាតិថៃ២៤នាក់ដែលត្រូវបានចាប់ខ្លួននៅមជ្ឈមណ្ឌលហៅទូរស័ព្ទឆបោកនៅកម្ពុជាប្រឈមនឹងការចោទប្រកាន់ពីបទឆបោកនៅពេលត្រឡប់មកដល់ប្រទេសវិញ

https://www.khmertimeskh.com/501210834// Khmer Times December 29, 2022

ក្នុងប្រតិបត្តិការរួមគ្នារបស់នគរបាលកម្ពុជា-ថៃ កាលពីខែមិថុនា ឆ្នាំនេះនៅក្រុងព្រះសីហនុ ម្នាក់ឈ្មោះ Nokyoong អាយុ២៦ ឆ្នាំ ជាជនជាតិថៃ ជាស្រ្តីមេម៉ាយមានកូនបីនាក់ និងបងប្អូនជីដូនមួយរបស់នាងឈ្មោះ Neung អាយុ៤០ ឆ្នាំ ត្រូវបាននគរបាលវាយឆ្មក់ និងឃាត់ខ្លួននៅកន្លែងធ្វើការហៅទូរស័ព្ទដែលពួកគេបានធ្វើការអោយ ហើយក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនមានជនជាតិថៃ ៧៤ នាក់ត្រូវបានឃុំខ្លួន។ ពេលត្រលប់មកដល់ប្រទេសថៃវិញ ពួកគេកំពុងត្រូវបានចោទប្រកាន់ដោយតុលាការ រួមជាមួយនឹងមនុស្ស២២ នាក់ផ្សេងទៀតដើម្បីកំណត់ថាតើពួកគេជាជនរងគ្រោះ ឬឧក្រិដ្ឋជនដែលបន្លំខ្លួនជាជនរងគ្រោះ។ ការកាត់ក្តីរបស់ពួកគេនឹងមិនចាប់ ផ្តើមរហូតដល់ចុងខែឧសភា ឆ្នាំ២០២៣។ នគរបាលគិតឃើញផងដែរថាជនរងគ្រោះមួយចំនួនគឺជាសមាជិកនៃក្រុមឆបោក។

Jaruwat Jinmonca សហស្ថាបនិកនៃអង្គការប្រឆាំងការជួញដូរមនុស្សនៃមូលនិធិ Immanuel របស់ប្រទេសថៃនិយាយថា ករណីរបស់ Nokyoong និង Neung គឺជារឿងគួរឱ្យភ័យខ្លាច។ អង្គការរបស់លោកបានជួយសង្គ្រោះជនរងគ្រោះថៃចំនួន ៣៧៤ នាក់ពីការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ហើយបន្តជួយអ្នកដែលជាប់ពាក់ព័ន្ធនឹងការចាញ់បោកដើម្បីការពារខ្លួននៅក្នុងតុលាការ។ លោកបានបន្តថា “យើងបានធ្វើការជាមួយនគរបាល យើងបានប្រាប់ថាពួកគេជាជនរងគ្រោះ យើងបានបង្ហាញភស្តុតាងដល់ពួកគេ ប៉ុន្តែនគរបាលមិនស្តាប់ទេ នគរបាលនៅតែចោទប្រកាន់ពួកគេ”។ “នគរបាលមានគោលដៅរបស់ពួកគេ ពួកគេបានកំណត់គោលដៅកម្ចាត់មជ្ឈមណ្ឌលហៅទូរស័ព្ទខុសច្បាប់ ប៉ុន្តែពួកគេមិនបានព្យាយាមយល់ពីស្ថានភាពរបស់ជនរងគ្រោះនោះទេ។”

យោងតាមរបាយការណ៍ ស្តីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ប្រ៊ុយណេ និងម៉ាឡេស៊ី បានបរាជ័យក្នុងការបំពេញតាមស្តង់ដារអប្បបរមាក្នុងការលុបបំបាត់ការជួញដូរ ហើយត្រូវបានជាបចំណាត់ថ្នាក់ទាបបំផុតលំដាប់ទី៣ ។ ប្រទេសថៃត្រូវបានជាប់លំដាប់ប្រភេទទី២ ដោយរបាយការណ៍បានកត់សម្គាល់ថា ប្រទេសនេះ «មិនបានបំពេញតាមស្តង់ដារអប្បបរមាបានពេញលេញទេ ប៉ុន្តែ [កំពុង] ប្រឹងប្រែង»។ វាបានកត់សម្គាល់ពីការថយចុះនៃការកាត់ទោស និងការផ្តន្ទាទោសបើធៀបនឹងឆ្នាំមុន ការលំបាកក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និងការផ្តល់សេវាមិនបានគ្រប់គ្រាន់ដល់ជនរងគ្រោះគឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ។ របាយការណ៍នេះបានកោតសរសើរដល់ប្រទេសថៃក្នុងការស៊ើបអង្កេតប្រឆាំងនឹងមន្ត្រីពុករលួយ និងបានកាត់ទោសមនុស្សពីរនាក់ឲ្យជាប់ពន្ធនាគារ ប៉ុន្តែត្រូវប្រឹងប្រែងបន្ថែមទៀត។ របាយការណ៍បានបន្តថា៖ «អំពើពុករលួយបន្តធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្ស។

អគ្គលេខាធិការរង លោកឧត្តមសេនីយ៍ Tamasak Wicharaya ដែលមើលការខុសត្រូវលើការប្រឆាំងការជួញដូររបស់រដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលថៃមានច្បាប់សម្រាប់បង្ក្រាបមន្ត្រីពុករលួយនៅក្នុងតំបន់នេះ។ ឧត្តមសេនីយ Tamasak បានបន្តថា អាជ្ញាធរថៃត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ រួមទាំងដំណើរការពិនិត្យជនរងគ្រោះអោយបានទូលំទូលាយ។ លោកបានបន្ថែមថា “មនុស្សជាច្រើនគឺជាជនស្លូតត្រង់ ត្រូវបានគេជួញដូរ [ខណៈដែល] ស្វែងរកការងារ ដូចជាការធ្វើការនៅក្នុងកន្លែងកម្សាន្ត ប៉ុន្តែអ្នកខ្លះបានក្លាយជាសមាជិកនៃក្រុមជនពាល” ។ «អ្នកខ្លះទទួលបានប្រាក់ចំណូលពីបទឧក្រិដ្ឋ ហើយដូច្នេះ ពួកគេមិនមែនជាជនរងគ្រោះទៀតទេ។ “នេះជាស្ថានភាពដ៏ឆ្គាំឆ្គង និងស្មុគស្មាញខ្លាំងណាស់ ប៉ុន្តែយើងត្រូវតែមានភាពមិនលម្អៀង”។

Nokyoong និង Neung បានបញ្ជាក់ថា ពួកគេត្រូវបានក្រុមជនពាលអោយប្រាក់ខ្លះក្នុងអំឡុងពេលដែលពួកគេជាប់នៅទីនោះ ដែលស្មើនឹងប៉ុន្មានរយដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ពួកគេសង្ឃឹមថា ការពិតនេះនឹងមិនបិទបាំងសំណុំរឿងព្រហ្មទណ្ឌរបស់ពួកគេឡើយ។ លោកបានបន្ថែមថា ប្រទេសថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយជនរងគ្រោះ និងព្យាយាមតាមដានបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលកំណត់គោលដៅលើពួកគេ។ នៅក្នុងឆ្នាំថ្មីនេះ ប្រទេសថៃនឹងបើកមជ្ឈមណ្ឌលឧត្តមភាពក្នុងទីក្រុងបាងកក ដើម្បីប្រឆាំងការជួញដូរមនុស្ស ដោយលោកឧត្តមសេនីយ៍ Tamasak សង្ឃឹមថានឹងក្លាយជា “ស្ថាប័ន” ដោះស្រាយបញ្ហានៅក្នុងតំបន់។

អូស្ត្រាលីនឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីជួយដល់ប្រទេសថៃក្នុងការបង្កើតមជ្ឈមណ្ឌល និងធ្វើឱ្យមជ្ឈមណ្ឌលនេះដំណើរការ និងជួយបង្កើតកម្មវិធីសិក្សាជាតិថ្មីសម្រាប់ប្រឆាំងការជួញដូរ ដោយផ្តោតលើវិធីសាស្រ្តផ្អែកលើយេនឌ័រ និងជាមជ្ឈមណ្ឌលជួយជនរងគ្រោះ។ ជាមួយនឹងការចោទប្រកាន់ពីការឆបោករបស់ពួកគេនៅតែបន្តព្យួ Nokyoong និង Neung នៅតែមានភាពភ័យខ្លាចពីការចាប់ខ្លួននេះ។ Nokyoong បាននិយាយថា៖ «ឥឡូវនេះយើងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋហើយមិនអាចដាក់ពាក្យសុំការងារបានទេ យើងពិតជាមិនអាចធ្វើអ្វីបានទាំងអស់។ បងប្អូនជីដូនរបស់នាងភ័យខ្លាចដែលនគរបាលមិនអាចចាប់បានមេក្លោង ប៉ុន្តែពួកគេសង្ឃឹមថាអ្នកដទៃនឹងអាចរៀនពីបទពិសោធន៍របស់ពួកគេ។ នាងបានបន្តថា៖«ខ្ញុំចង់ដាស់តឿនប្រជាពលរដ្ឋកុំចាញ់បោកដែលថាផ្តល់ ការងារល្អ លុយច្រើន វាមិនមែនបែបនោះទេ វាជាការងារទាសករ» ។ Nokyoong បានក្រើនរំលឹកអ្នកដ៏ទៃឱ្យគិតបានហ្មត់ចត់មុននឹងសម្រេចទទួលយកអ្វីមួយ។ នាងបាននិយាយថា “មានអ្នកបោកប្រាស់ជាច្រើននៅទីនោះ ហើយខ្ញុំមិនចង់ឱ្យនរណាម្នាក់ឆ្លងកាត់អ្វីដែលពួកយើងបានឆ្លងកាត់នោះទេ៕ ABC

website_news/2022301201.txt · Last modified: 2022/12/30 09:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki