website_news:2022301202

ពលករខ្មែរ ៣០០០នាក់ នឹងទៅធ្វើការនៅអ៊ីស្រាអែល ឆ្នាំ២០២៣

https://www.khmertimeskh.com/501211282// ខ្មែរថាមស៍ December 30, 2022

កម្ពុជានឹងបញ្ជូនពលករ៣,០០០ នាក់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ក្រោយកិច្ចសន្យាការងាររយៈពេល៥ឆ្នាំចាប់ពីឆ្នាំទៅ ខណៈដែលជាផ្នែកមួយនៃជាជំរុញតាមរយៈការបញ្ជូនពលកររវាងរដ្ឋ និងរដ្ឋផ្ទាល់។ យោងតាមក្រសួងការងារ ពលករកម្ពុជានឹងត្រូវបានបញ្ចូនទៅធ្វើការនៅវិស័យកសិកម្មនៅអ៊ីស្រាអ៊ែល។ អ៊ីស្រាអ៊ែលត្រូវបានគេទទួលស្គាល់ជាប្រទេសកសិកម្មបច្ចេកវិទ្យាខ្ពស់ ហើយជាប្រទេសផលិតកសិកម្មនៅលើពិភពលោក។ ការចរចារជាមួយរដ្ឋាភិបាលអ៊ីស្រាអ៊ែលគឺជិតរួចរាល់ហើយដែលថាពលករកម្ពុជាត្រូវបានការពារ ដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែលតាមច្បាប់ការងារ។ ចំពោះផ្នែកកសិកម្មនេះ រដ្ឋាភិបាលអ៊ីស្រាអែល ចង់អនុវត្តប្រព័ន្ធបញ្ជូនជារបៀប G2G (ការបញ្ជូនពលកររវាងរដ្ឋ និងរដ្ឋផ្ទាល់) ដោយធ្វើដូចសាធារណរដ្ឋកូរ៉េដែរ។ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីស្រាអែល បាន និងកំពុងពិភាក្សាគ្នាលើទម្រង់នៃប្រព័ន្ធបញ្ចូននេះ។

នៅឆ្នាំ២០២៤ អ៊ីស្រាអែល អាចនឹងបង្កើនចំនួនកសិកម្ម ព្រមទាំងបើកទីផ្សារផ្នែកសំណង់ ហើយគ្រោងយកពលករពីកម្ពុជាទៅប្រមាណ ៥០០០នាក់ផងដែរ។ រដ្ឋាភិបាលអ៊ីស្រាអ៊ែលនៅក្នុងឆ្នាំនេះបានយល់ស្របក្នុងការបង្កើតកូតាសិស្សរយៈពេល៥០ឆ្នាំក្នុងមួយឆ្នាំ ទៅ ២៥០ ក្នុងមួយឆ្នាំ សម្រាប់ប្រជាជនកម្ពុជា។

រដ្ឋាភិបាលកម្ពុជាបានស្នើទៅរដ្ឋាភិបាលអ៊ីស្រាអ៊ែល ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាល បច្ចេកវិទ្យាកសិកម្ម និង រដ្ឋបាលនៅកម្ពុជា។ បច្ចេកវិទ្យាទំនើបពីអ៊ីស្រាអ៊ែល គឺត្រូវបានរំពឹងទុកក្នុងការអភិវឌ្ឍន៍វិ ស័យកសិកម្មជាមួយនឹងគម្រោងធ្វើទំនើបកម្មកម្ពុជា។ ក្រៅពីនេះ កម្ពុជា និង អ៊ីស្រាអ៊ែល បានយល់ស្របក្នុងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនៅក្នុងវិស័យម្ហូបអាហារ និង សន្តិសុខទឹកនៅក្នុងសហគមន៍ព្រៃឈើ។

ភាគីទាំងពីរបានយល់ព្រមក្នុងការបង្កើតក្រុមបច្ចេកទេសដើម្បីរៀបចំMoU សម្រាប់ស្ថេរភាព រួមទាំង កិច្ចសហប្រតិបត្តិការអភិវឌ្ឍកសិកម្មភាពធន់។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ ២០២៣ ក្រសួងការងារកម្ពុជានឹងពង្រីកកិច្ចដោយឡែកនៅឆ្នាំ២០២៣ ក្រសួងការងារក៏បានពង្រីកសហប្រតិបត្តិការ ដែលមានចែងក្នុង MoU ជាមួយសាធារណរដ្ឋកូរ៉េស្រាប់ ដោយបង្កើនទីផ្សារការងារតាមរដូវកាល ជាមួយបណ្តាក្រុង និងស្រុកនានាក្នុងប្រទេសនេះ តាម រយៈគណកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅធ្វើការងារនៅបរទេស(MTOSB)។ បច្ចុប្បន្នក្រុង និងស្រុកនានា នៃសាធារណរដ្ឋកូរ៉េ បានស្នើសុំពលករតាមតម្រូវការ ដែលភាគច្រើនខាងផ្នែកកសិកម្មប្រមាណ ៤០០០នាក់៕ ប្រែសម្រួលដោយ៖ សុ ជាតា

website_news/2022301202.txt · Last modified: 2022/12/30 09:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki