website_news:2022310103

កម្លាំងនគរបាលវរលេខ៨១៥ និងយោធាកងពលលេខ៥១បានទប់ស្កាត់ប្រជាពលរដ្ឋប្រាំពីរនាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃនៅភូមិសាស្រ្តស្រុកម៉ាឡៃ

https://www.rasmeinews.com/ JAN 30, 2022

ដោយ : ប.ជ័យ / បន្ទាយមានជ័យ:នៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ:សេនាតូច នគរបាល ការពារព្រំដែនគោកលេខ៨១៥ កម្លាំងប៉ុស្តិ៍ ព្រំដែនក្បាលទំនប់នគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥ ដឹកនាំដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ព្រំដែនក្បាលទំនប់នគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥ សហកាជាមួយកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ប្រាំពីរនាក់(ស្រី ២នាក់)បម្រុងលួចឆ្លងដែន ទៅប្រទេសថៃខុសច្បាប់ តាមភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ ត្រង់ចំនុច គោលដៅដើមអំពិល ស្ថិតនៅក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនទៅប្រទេសថៃប្រុសស្រីទាំប្រាំពីរនាក់មានឈ្មោះដូចខាងក្រោម៖

១/. អួត តូត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

២/.ខុល វឿ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

៣/.ហឺ ផន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

៤/.ពុន ពីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប

៥/.ប៉ុន បាំង ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប

៦/.រិទ្ធ លី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប

៧/.រដ្ឋ រ៉ាក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្វាយពក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានបន្តថា៖បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែលជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

website_news/2022310103.txt · Last modified: 2022/01/31 08:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki