website_news:2022310104

ឱកាសបុណ្សចូលឆ្នាំចិន វៀតណាម : ពលករខ្មែរមាតុភូមិនិវត្តន៍ច្រើនតាមច្រកអូរបីជាន់និងច្រកអូរស្មាច់

https://www.rasmeinews.com/ JAN 30, 2022

ដោយ : ប.ជ័យ / បន្ទាយមានជ័យ -ឧត្តរមានជ័យ៖ ឱកាសបុណ្សចូលឆ្នាំចិន វៀតណាមពលករខ្មែរជាច្រើនដែលចំណាកស្រុកទៅធ្វើការនៅឯប្រទេសថៃ បាននឹងកំពុងតែបន្តការឆ្លងដែនចូលមកមាតុប្រទេសវិញច្រើនជាងមុនចូលតាមច្រកព្រំដែន(របៀង)អូរបីជាន់ខេត្តបន្ទាយមានជ័យនិងច្រកព្រំដែអូរស្មាច់ខេត្តឧត្តរមានជ័យដើម្បីជួបជុំក្រុមគ្រួសារសែស្រឡាយចិន វៀតណាម ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថ្ងៃទី២ ៩ខែមករាថា៖ក្នុងខែមករានេះចំនួនពលករខ្មែរមាតុភូមិនិវត្តន៍តាមច្រកអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យ បានកើនឡើងលើសពីខែមុនៗ ។ លោកវេជ្ជបណ្ឌិត បន្តថា : ទំនងជាមានសែស្រឡាយចិន វៀតណាម ទើបពលករខ្មែរទាំងនោះ បាននឹងកំពុងបន្តការឆ្លងដែនចូលមកប្រទេសកម្ព្ជជាវិញពី១៥០ទៅ២០០នាក់មួយថ្ងៃៗ ។គឺហាក់លើសពីមុនៗ ដែលមានពី៨០ទៅ១៥០នាក់ក្នុងមួយថ្ងៃ ។

ចំណែកលោកអនុសេនីយ៍ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ ទទួលប្រចាំការនៅស្ថានីយ៍ទទួលពលករច្រកអូរបីជាន់ប្រាប់កាសែតរស្មីកម្ពុជានាថ្ងៃទី៣០ខែមករាថា: ជាមធ្យម មានពលករខ្មែរវិលពីប្រទេសថៃមកតាមច្រកអូរបីជាន់(ច្រករបៀង តែភាគីកម្ពុជា ថៃ ឯកភាពធ្វើជាច្រកព្រំដែនសម្រាប់បញ្ជូនមាតុភូមិនិវត្តន៍ពលករខ្មែរផ្លូវការ ដូចច្រកតំបន់ព្រំដែនបឹងត្រកួន)មានពី១៨០ទៅ២៥០នាក់/ថ្ងៃៗ ។ប៉ុន្តែ ចំនួនទាបបំផុត មានត្រឹម៨០នាក់/ថ្ងៃនិងច្រើនបំផុត មាន៣៦០នាក់ក្នុងមួយថ្ងៃៗ ។ លោកម៉ាន់ ធី បានបន្តថា :ក្នុងអំឡុងខែមករាឆ្នាំ២០២២ នេះ និងពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមនេះ បរិមាណពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រឡប់តាមច្រកនេះ មានសន្ទុះកើនឡើង បន្តិចដែរ ៕សរន

website_news/2022310104.txt · Last modified: 2022/01/31 08:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki