website_news:2022310301

ករណីវិជ្ជមានកូវីដ-១៩ ក្នុងចំណោមពលករខ្មែរត្រឡប់ពីថៃមានថយចុះ ខណៈវិធានការនៅតែបន្តរឹតបន្តឹង

https://btv.com.kh/ 03/30/2022 09:03 AM

បាត់ដំបង៖ ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបងជាបន្តបន្ទាប់ ខណៈករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករទាំងនោះ មានការថយចុះ ស្របពេលវិធានការសុខាភិបាលនៅច្រកព្រំដែននៅតែបន្តរឹតបន្តឹង។ លោកណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ(អូរអន្លក់) ស្រុកកំរៀង បានថ្លែងឱ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង វិធានការសុខាភិបាល នៅច្រកព្រំដែនត្រូវបានរឹតបន្តឹងដោយគ្មានការធ្វេសប្រហែសឡើយ ខណៈករណីវិជ្ជមានកូវីដ-១៩ក្នុងចំណោមពលករមានការថយចុះជាបន្តបន្ទាប់។ លោកបន្តថា បច្ចុប្បន្ននេះវិធានការសុខាភិបាលនៅច្រកព្រំដែនត្រូវបានកែសម្រួល ដោយអ្នកដែលបានកាតចាក់វ៉ាក់សាំងចាប់ពី ២ដូសឡើងទៅត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនដោយពុំឆ្លងកាត់ការធ្វើតេស្តរហ័សឡើយ៕

website_news/2022310301.txt · Last modified: 2022/03/31 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki