website_news:2022310501

ឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងការប្រើអំហិ.ង្សាវា.យទៅលើកូនស្រីចិញ្ចឹមអាយុ៥ ឆ្នាំ

https://cen.com.kh/ Posted ByPen Srey NeatMay 27, 2022

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ត្រូវចោទស្រ្តីម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ប្រើហិ.ង្សាវា.យទៅលើកូនស្រីចិញ្ចឹមអាយុ៥ ឆ្នាំ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ១៣Eo ផ្លូវលេខ ២១៩ ក្រុមទី២២ ភូមិ៣សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់តុលាការដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ស្រ្តីត្រូវចោទម្នាក់នេះមានឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះលេខ ១៣Eo ផ្លូវលេខ ២១៩ ក្រុមទី ២២ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក ។ ចំណែកកុមារីរងគ្រោះ អាយុ ៥ ឆ្នាំ មានម្ដាយង្កើត ឈ្មោះ កេង សុភា ភេទស្រី អាយុ ៣៦ ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឈ្មោះ ចាន់ ធីតា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ” និង ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2022310501.txt · Last modified: 2022/05/31 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki