website_news:2022310805

ចិនត្រៀមខ្លួនជួយជនជាតិតៃវ៉ាន់នៅបរទេស

https://www.khmertimeskh.com/ Khmer Times August 29, 2022

Chen Yuanfeng អនុប្រធានការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបាននិយាយកាលពីចុងសប្តាហ៍មុនថា ចិនដីគោកបានត្រៀមខ្លួនជាស្រេចដើម្បីជួយជនជាតិតៃវ៉ាន់រួមទាំងជនរងគ្រោះថ្មីៗដែលត្រូវបានជាប់ឃាំងដោយសារការបោកប្រាស់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយកាលពីសប្តាហ៍មុនថា ជនជាតិតៃវ៉ាន់នៅក្រៅប្រទេសអាចទាក់ទង និងស្វែងរកជំនួយពីស្ថានទូត និងស្ថានកុងស៊ុលចិន នៅពេលដែលពួកគេជួបប្រទះការលំបាក។ អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាជនជាតិតៃវ៉ាន់ត្រូវបានទាក់ទាញឱ្យមកធ្វើការនៅក្នុងប្រទេសកម្ពុជាដែលពួកគេត្រូវបានបង្ខាំង និងរំលោភបំពានលើរាងកាយ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Chen បានរំលឹកឡើងវិញនូវជំហររបស់ចិនដីគោក ក្នុងអំឡុងពេលជួបជាមួយលោក Andrew Hsia ដែលមកពិភាក្សាការងារជាមួយអនុប្រធានគណបក្ស Kuomintang (KMT) នៅទីក្រុងសៀងហៃ។ លោក Chen បានបន្តថា ចិនដីគោកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារ និងលើកកម្ពស់ផលប្រយោជន៍ និងសុខុមាលភាពរបស់ជនជាតិនៅតៃវ៉ាន់ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនរួមជាតិតៃវ៉ាន់ដែលកំពុងសិក្សា ធ្វើការ និងរស់នៅចិនដីគោកស្របតាមច្បាប់។ ភាគីទាំងពីរបានឯកភាពថា បក្សកុម្មុយនិស្តចិន និង KMT គួរតែពង្រឹងការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងគ្នា បង្រួបបង្រួម និងបង្កើនទំនុកចិត្តទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍ទៅមុខនៃទំនាក់ទំនងឆ្លងដែន និងទំនាក់ទំនងរវាងភាគីទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើប្រធានបទដូចជា សុខុមាលភាពរបស់ជនជាតិតៃវ៉ាន់ និងការផ្លាស់ប្តូរឆ្លងច្រកសមុទ្ររវាងសហគ្រិនវ័យក្មេង ក៏ដូចជានិស្សិតវ័យក្មេងផងដែរ។

លោក Chen បានសង្កត់ធ្ងន់ថា មូលហេតុនៃភាពតានតឹងនាពេលបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ គឺអាជ្ញាធរគណបក្សប្រជាធិបតេយ្យ(Democratic Progressive Party) ស្វែងរកឯករាជ្យភាពតៃវ៉ាន់ និងការញុះញង់ និងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងខាងក្រៅដើម្បីប្រើប្រាស់តៃវ៉ាន់ ទប់ស្កាត់ប្រទេសចិន។ លោកបានបន្ថែមថា វិធានការឆ្លើយតបដែលចិនបានធ្វើគឺស្របច្បាប់ និងត្រឹមត្រូវ។ លោក Zhang Zhijun ប្រធានសមាគមសម្រាប់ទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ក៏បានជួបជាមួយលោក Hsia នៅថ្ងៃទី ២៤ ខែសីហាដែរ៕ CGTN

website_news/2022310805.txt · Last modified: 2022/08/31 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki