website_news:2022310806

បុរសជាតិចិន៤នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ បន្ទាប់ពីត្រូវបានថៅកែ ចាប់បង្ខំាងឲ្យធ្វើការហួសម៉ោង

https://cen.com.kh/ Posted ByPen Srey NeatAugust 29, 2022

ឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងអូរស្មាច់ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២ បានចុះអន្តរាគមន៍ និង ជួយសង្គ្រោះរំដោះ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ចនគរបាលការពារព្រំដែនថា មានជនជាតិចិន រងគ្រោះចំនួន ៤នាក់ ត្រូវបានគេប.ង្ខំាងឲ្យធ្វើការហួសម៉ោង ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនអូរស្មាច់ រីសត ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងអរស្មាច់ ខេត្តឧត្តរមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ការចុះអន្តរាគមន៍ និង ជួយសង្គ្រោះរំដោះ ជនរងគ្រោះខាងលើ ត្រូវបានធ្វើឡើងបន្ទាប់សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានផ្តល់ដំណឹងដល់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ អំពីការចាប់បង្ខាំ.ង ជនរងគ្រោះចិន នៅក្រុមហ៊ុនអូរស្មាច់ រីសត ។

យោងតាមការបំភ្លឺ របស់ជនរងគ្រោះទាំង៤នាក់ខាងលើ គឺមិនមែនជាករណីប.ង្ខាំងចាប់ជំ.រិត ការធ្វើទារុ.ណកម្ម ឬការគំរា.មកំ.ហែងនោះទេ គ្រាន់តែធ្វើការច្រើនម៉ោង នឿយហត់ តែប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ ជនរងគ្រោះខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការស្រាវជ្រាវបន្ថែម តាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2022310806.txt · Last modified: 2022/08/31 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki