website_news:2022310808

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៤នាក់សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស

http://nokorwatnews.com/ 30/08/2022

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្ស។ តាមសមត្ថកិច្ចគ្រាន់តែឲ្យដឹងថា រថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3009 អ្នកបើកបរជនជាតិខ្មែរ ដឹកជនជាតិចិនចំនួន៤នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស នៅក្រុងព្រះសីហនុ បានបើកចេញពីក្រុងព្រះសីហនុ ឆ្ពោះចូលរាជធានីភ្នំពេញ ហើយបានប្រកាសផ្សព្វផ្សាយឲ្យកងកម្លាំងសមត្ថកិច្ច បណ្តាខេត្ត ក្រុង ស្ទាក់ចាប់ឃាត់ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តភិនភាគខាងលើ ត្រូវបានកម្លាំងស្នងការខេត្តកំពង់ស្ពឺហៅឃាត់ដែរតែមិនឈប់ ព្យាយាមបន្តបើកគេចរហូត លុះដល់ចំណុចភ្លើងស្តុបជម្ពូវ័ន ផ្លូវជាតិលេខ៤ ទើបកម្លាំងនគរបាលចរាចរក្រុងភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យស្ទាក់ឃាត់បានរថយន្តមួយគ្រឿងខាងលើមានដឹកជនជាតិចិនចំនួន៤នាក់ ។ បន្ទាប់ពីឃាត់បានរថយន្តតាក់ស៊ីមួយគ្រឿងខាងលើ រួមជាមួយជនជាតិចិនចំនួន៤នាក់ សមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រង់ចាំខាងនាយកដ្ឋានប្រឆាំង និងការពារការជួញដូរមនុស្ស នាំយកទៅសាកសួរបន្តតាមនីតិវិធី ៕

website_news/2022310808.txt · Last modified: 2022/08/31 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki