website_news:2022311003

និស្សិតសិង្ហបុរី ២នាក់ ត្រូវគេបោកបញ្ឆោតឱ្យមកប្រទេសកម្ពុជាដើម្បីចាប់ជំរិត

https://kohsantepheapdaily.com.kh/article/1625129.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram ២៩ ខែ តុលា ឆ្នាំ ២០២២ ម៉ោង ១០:៣៣ និស្សិត ២នាក់ដែលរស់នៅក្នុងប្រទេសសិង្ហបុរីត្រូវបានប៉ូលីសរកឃើញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានបោកបញ្ឆោតដោយក្រុមបោកប្រាស់ (Scammer) ឱ្យធ្វើដំណើរមកទីនោះ។ ក្នុងករណីទាំងពីរ ឪពុកម្តាយរបស់ជនរងគ្រោះដែលរស់នៅក្នុងប្រទេសចិនបានទទួលវីដេអូដែលបង្ហាញពីការចង់ដៃកូនប្រុសរបស់ពួកគេ។ ពួកគេក៏ត្រូវបានជនមិនស្គាល់មុខទាមទារប្រាក់លោះផងដែរ។ ឪពុកម្តាយរបស់ជនរងគ្រោះបានរាយការណ៍ពីករណីចាប់ជំរិតនេះទៅកាន់ប៉ូលីសសិង្ហបុរីនៅថ្ងៃទី ១៩ និង ២២តុលា។ករណីទី ១ពាក់ព័ន្ធនឹងនិស្សិតវ័យ ២១ឆ្នាំម្នាក់ដែលបានរស់នៅក្នុងប្រទេសសិង្ហបុរីយ៉ាងតិច ៤ឆ្នាំ ខណៈករណីទី ២ ពាក់ព័ន្ធនឹងនិស្ស័តវ័យ ២២ឆ្នាំដែលបានរស់នៅសិង្ហបុរីយ៉ាងតិច ៣ឆ្នាំ។

និស្សិតទាំងពីរ បានទទួលការតេទូរស័ព្ទចូលពីក្រុមបោកប្រាស់ ដែលអះអាងថា ខ្លួនជាមន្ត្រីប៉ូលីសមកពីប្រទេសចិន។ ជនទាំងនោះបានប្រាប់ជនរងគ្រោះថា ពួកគេពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺអុតស្វា (monkeypox) និងអំពីកូវីដ ១៩។ ក្រុមបោកប្រាស់បានទាមទារឱ្យមានការសហការរបស់ជនរងគ្រោះដើម្បីស៊ើបអង្កេត និងបានប្រាប់ពួកគេឱ្យធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីអនុវត្តបេសកកម្ម។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីសសិង្ហបុរី។ នៅពេលជនរងគ្រោះធ្វើដំណើរដល់ទីក្រុងភ្នំពេញ ពួកគេត្រូវបានណែនាំដោយជនបោកប្រាស់ឱ្យថតវីដេអូរបស់ពួកគេដោយធ្វើពុតជាត្រូវគេចាប់ជំរិតក្នុងគោលបំណងអប់រំ និងស៊ើបអង្កេតករណីឆបោក។និស្សិតទាំងពីរក៏ត្រូវបានស្នើឱ្យស្នាក់នៅសណ្ឋាគារផ្សេងគ្នាផងដែរ និងបញ្ឍប់ការប្រាស្រ័យទាក់ទងជាមួយគ្រួសារ និងមិត្តភក្តិ។

ប៉ូលីសបញ្ជាក់ថា ក្រោយមកក្រុមបោកប្រាស់បានផ្ញើវីដេអូទៅឱ្យឪពុកម្តាយរបស់ជនរងគ្រោះដើម្បីទាមទារប្រាក់លោះ ដោយករណីទី ១ទារប្រាក់ ២លានយ័ន (៣៧៥.៧៦៦ដុល្លារអាមេរិក) និងករណីទី ២ ទារ ៨០០.០០០យ័ន ស្មើនឹង ១១០.៣០៦ដុល្លារ។ ដោយមានការចូលរួមពីប៉ូលីសកម្ពុជា និងស្ថានទូតចិននៅទីក្រុងភ្នំពេញ ប៉ូលីសបានរកឃើញជនរងគ្រោះនៅភ្នំពេញ និងបានបញ្ជូនពួកគេឱ្យជួបជុំគ្រួសារ។ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតករណីទាំងពីរនេះ៕ (យោងតាមប្រភព៖ CNA)

website_news/2022311003.txt · Last modified: 2022/10/31 09:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki