website_news:2023010304

សេតវិមានសហរដ្ឋអាមេរិក សន្យានឹងបង្ក្រាបលើការប្រើប្រាស់ពលកម្មកុមារចំណាកស្រុក

https://www.postkhmer.com/international/2023-02-28-1341-247456.html ឡេង អារីតា | Publication date 28 February 2023 | 13:41 ICT

រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួននឹងចាត់វិធានការបង្រ្កាបបទល្មើសកេងប្រវ័ញ្ជកម្លាំងពលកម្មខុសច្បាប់ទៅលើកុមារចំណាកស្រុក នៅក្នុងសហរដ្ឋអាមេរិក។

ក្នុងរយៈពេល៥ ឆ្នាំក្រោយនេះគេសង្កេតឃើញថា កុមារចំណាកស្រុកជាង ៤ ០០០នាក់ បានទទួលរងការរំលោភបំពានច្បាប់ការងារនៅក្រោមក្រុមហ៊ុនរាប់រយកន្លែង។បញ្ហានេះ បានធ្វើឱ្យរដ្ឋលេខាធិការនៃសេវាថែទាំសុខាភិបាល និងមនុស្ស គឺលោក Xavier Becerra មានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះ កុមារចំណាកស្រុក ដែលត្រូវបានបណ្តេញចេញ ពីជម្រករបស់សហព័ន្ធលឿនពេក និងបណ្តាលឱ្យពួកគេធ្លាក់ចូលទៅក្នុងស្ថានភាពងាយរងគ្រោះ ដែលទំនងជាក្លាយជាជនរងគ្រោះនៃពលកម្មកុមារផងដែរ។

យោងតាមវីដេអូថ្មីមួយដែលត្រូវបានផ្សព្វផ្សាយ និងរាយការណ៍ដំបូងដោយសារព័ត៌មាន The New York Times បានបង្ហាញថា ក្រុមលេខាធិការបានជំរុញឱ្យបុគ្គលិករបស់គាត់នាំកុមារចេញពីជម្រក ខូចខាចមួយចំនួនរបស់រដ្ឋាភិ បាលសហព័ន្ធឱ្យបានឆាប់រហ័ស។ មិនតែប៉ុណ្ណោះ តាមការស៊ើបអង្កេតរបស់កាសែតដដែលនេះ បានកំណត់អត្តសញ្ញាណកុមារចំណាកស្រុកជាង ១០០ នាក់ដោយក្នុងនោះរួមមាន ក្មេងអាយុ ១២ឆ្នាំ ដែលបានរាយការណ៏ប្រាប់ដល់កាសែតថា ពួកគេកំពុងធ្វើការវេនយប់ និងការងារគ្រោះថ្នាក់ខ្លះសម្រាប់ក្រុមហ៊ុនទាំងធំ និងតូចនៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ចាត់តាំងពីលោក Joe Biden ឡើងតំណែងជាប្រធានាធិបតីមក អាត្រាជនចំណាកស្រុក រួមទាំងកុមារធ្វើដំណើរម្នាក់ឯងមកកាន់សហរដ្ឋអាមេរិក កើនឡើង ៣៧% ឬ២ ដងនៃកម្រិតខ្ពស់បំផុតបើធៀបទៅនិងអាណ្ណត្តិ Donald Trump ឆ្នាំ២០១៩។ កាលពីថ្ងៃចន្ទផងដែរ HHS និងនាយកដ្ឋានការងារ បានដាក់ចេញនូវគោលនយោបាយថ្មីក្នុងការងារ រួមទាំងសន្យាថានឹងបង្កើនការតាមដានឱ្យ កាន់តែខ្លាំងទៅលើកុមារដែលបានផ្លាស់ប្តូរទីជម្រកទៅរស់នៅជាមួយអ្នកឧបត្ថម្ភនៅសហរដ្ឋអាមេរិក ដោយទីភ្នាក់ងារទាំងអស់នោះនិងជួយកុមារចំណាកស្រុកឱ្យចុះឈ្មោះចូលរៀន និងតម្រូវឱ្យបុគ្គលិកតាមមជ្ឈមណ្ឌលនីមួយៗតាមដានកុមារនិងរាយការណ៏ពីសុវត្ថិភាពរបស់ពួកគេ។ ក្រៅពីនេះ ក្រសួងការងារក៏បានគំរាមបញ្ឈប់ការដឹកជញ្ជូនផលិតផលដែលផលិតដោយកម្លាំងពលកម្មកុមារផងដែរ៕

website_news/2023010304.txt · Last modified: 2023/03/01 09:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki