website_news:2023011202

ពលករខ្មែរជិត១០០នាក់ធ្វើការខុសច្បាប់នៅថៃ ត្រូវបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

https://kohsantepheapdaily.com.kh/article/1841872.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ម៉ោង ១៤:៤០

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរជិត១០០នាក់ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្រុងប៉ោយប៉ែត។

លោក វ៉ាន់ ដារ៉ាន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា មានពលករខ្មែរដែលធ្វើការគ្មានច្បាប់នៅប្រទេសថៃ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមានអាជ្ញាធរកម្ពុជាចាំទទួល មានចំនួន៩៦នាក់ ក្នុងនោះប្រុសចំនួន៥៨នាក់ និងស្រី៣៨នាក់ ហើយក៏មានក្មេងស្រី៦នាក់ និងក្មេងប្រុស៦នាក់ផងដែរ។

លោកបានបញ្ជាក់ថា ពលករខ្មែរដែលត្រូវភាគីថៃចាប់បញ្ជូនមកនេះ នៅពេលអាជ្ញាធរកម្ពុជាច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាំទទួល ក៏ធ្វើការសាកសួរព័ត៌មានបានឱ្យដឹងថា ពួកគាត់នាំគ្នាទៅធ្វើការចំណាកស្រុកដោយខុសច្បាប់នេះ ម្នាក់ៗអស់ថវិកាចំនួន៥ពាន់បាតទៅ៦ពាន់បាត តាមរយៈមេខ្យល់ថៃ បញ្ជូនឆ្លងដែនដោយខុសច្បាប់ ដោយធ្វើដំណើរចេញពេលយប់ឆ្លងកាត់ព្រៃ និងមានមេខ្យល់ថៃចាំទទួល រួចដឹកគេចតម្រួតថៃ បន្ទាប់មកដឹកទៅដាក់កន្លែងធ្វើការ ដែលភាគច្រើនធ្វើការងារសំណង់។

លោក វ៉ាន ដារ៉ាន់ បានបញ្ជាក់ថា ចំពោះពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ អាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លោងលឹកប្រទេសថៃ។ ក្រោយភាគីកម្ពុជាទទួល មន្ត្រី និងសមត្ថច្រកទ្វារ បានធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពចំណាកស្រុក ដោយខុសច្បាប់តាមរយៈមេខ្យល់ឆ្លងដែនកាត់ព្រៃប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា និងត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនទៀតផង ដូច្នេះត្រូវធ្វើការដោយស្របច្បាប់៕

website_news/2023011202.txt · Last modified: 2023/12/01 13:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki