website_news:2023020104

ថៃ និងកម្ពុជា សហការរួមគ្នាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជនឆរបោក

https://www.khmertimeskh.com/501211790//?p=1211790 Khmer Times January 1, 2023

កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ប្រយុទ្ធប្រឆាំងនឹងជនឆរបោកត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ រួមជាមួយនឹងប្រធានបទផ្សេងទៀតទាក់ទងនឹងសេដ្ឋកិច្ច និងសន្តិសុខជាតិ។

លោកនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលបានជួយសង្រ្គោះជនជាតិថៃ ពីមជ្ឈមណ្ឌលហៅទូរស័ព្ទឆរបោក និងបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនដំណើរការបញ្ជូនអ្នកដែលត្រូវបានជួយសង្គ្រោះទាំងអស់ ត្រឡប់មកប្រទេសវិញ។

ឯកអគ្គរាជទូតកម្ពុជាក៏បានជួបជាមួយឧបនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ដើម្បីពិភាក្សាអំពីបញ្ហាស្រដៀងគ្នានេះផងដែរ។ ចាប់តាំងពីឆ្នាំ២០២១ មក អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនជាតិថៃចំនួន៨៥០ នាក់ ដែលត្រូវបានគេល្បួងអោយមកធ្វើការនៅមជ្ឈមណ្ឌលហៅទូរស័ព្ទឆរបោកនៅកម្ពុជា។

ចំពោះប្រធានបទពិភាក្សាផ្សេងទៀត នាយឧត្តមសេនីយ៍ ប្រាវីត បានស្នើឱ្យកម្ពុជាពិចារណារៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះថៃ-កម្ពុជា លើកទី៦ បន្ទាប់ពីបានផ្អាករយៈពេល១០ឆ្នាំ ដើម្បីពិនិត្យមើលឡើងវិញនូវបញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន។

ប្រទេសថៃ និងកម្ពុជាបានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ជនឆរបោកអន្តរជាតិក្នុងតំបន់។ អាជ្ញាធរថៃបានថ្លែងអំណរគុណដល់កម្ពុជាដែលបានជួយសង្គ្រោះពលករថៃជាច្រើននាក់ដែលត្រូវបានគេបោកបញ្ឆោត និងបង្ខំឱ្យធ្វើការខុសច្បាប់៕ NNT

website_news/2023020104.txt · Last modified: 2023/01/02 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki