website_news:2023020204

សមត្ថកិច្ចស្រាវជ្រាវតាមបណ្តឹង Hotline រកឃើញជនជាតិបរទេស៨នាក់ នៅខេត្តឧត្តរមានជ័យ និងស្វាយរៀង

http://freshnewsasia.com/index.php/en/localnews/276050-2023-01-31-14-12-34.html 2023-01-31 09:12pm

(ព្រះសីហនុ)៖ ការស្រាវជ្រាវតាមបណ្តឹង Hotline កាលពីថ្ងៃទី២៧ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ សមត្ថកិច្ចបានរកឃើញជនជាតិបរទេសចំនួន ៨នាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ជនបរទេសដែលសមត្ថកិច្ចកម្ពុជាស្វែងរកឃើញ រួមមានជនជាតិថៃចំនួន ៣នាក់ ដែលត្រូវបានរកឃើញនៅក្រុងបាវិត ខេត្តស្វាយរៀង និងជនជាតិចិនចំនួន៥ ត្រូវបានរកឃើញនៅខេត្តឧត្តរមានជ័យ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមជនជាតិចិន ៥នាក់ដែលត្រូវបានរកឃើញនេះ មានជនជាតិចិន ១នាក់ បានរត់ចេញវិញ។ បើតាមនាយឧត្តមសេនីយ៍, នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ក្រសួងមហាផ្ទៃ ក៏បានទទួលពាក្យបណ្ដឹងមួយករណីផងដែរ ដើម្បីឲ្យជួយស្វែងរកជនជាតិចិនមួយនាក់៕

website_news/2023020204.txt · Last modified: 2023/02/02 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki