website_news:2023020301

កម្មករខ្មែរស្លាប់ក្នុងឧប្បត្តិហេតុការដ្ឋានសំណង់ ក្នុងទីក្រុងបាងកក

https://www.khmertimeskh.com/501247453// Khmer Times March 1, 2023

សោកនាដកម្មបានកើតឡើងនៅការដ្ឋានសំណង់មួយក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកកកាលពីម្សិលមិញ នៅពេលដែលប៉មស្ទូចបានបាក់និងសម្លាប់កម្មករខ្មែរម្នាក់។ សារព័ត៌មានថៃប៉ុស្តិ៍លេខ៧បានរាយការណ៍ថា ខ្សែស្ទូចបានដាច់ បណ្តាលឲ្យដៃដងស្ទូចធ្លាក់មកលើកម្មករម្នាក់ឈ្មោះ សុផាន់ណា អាយុ៣១ឆ្នាំ។ កម្មករខ្មែរពីរនាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នេះ។ កម្មកម្នាក់ក្នុងចំណោមកម្មករដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Paolo ដោយមានរបួសស្រាល ចំណែកកម្មករម្នាក់ទៀតមិនចង់ទៅមន្ទីរពេទ្យទេ។

អនុលេខាអចិន្ត្រៃយ៍របស់ទីក្រុងបាងកក លោកបណ្ឌិត Wantanee Wattana រួមជាមួយនឹងនាយកសង្កាត់ Chatuchak លោក Pornlert Penpass បានចុះទៅពិនិត្យទីតាំងនោះ។ អគារនេះមានការិយាល័យ ២៩ ជាន់ សាលប្រជុំ ៣ ជាន់ និងចំណតរថយន្ត ៧ ជាន់។ វាត្រូវបានចុះកិច្ចសន្យានៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយរយៈពេលសាងសង់បានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយសំណង់នេះមានតម្លៃ២.១ ពាន់លានបាត។ នេះមិនមែនជាលើកទីមួយទេ ដែលឧបទ្ទវហេតុបែបនេះបានកើតឡើងនៅក្នុងឧស្សាហកម្មសំណង់របស់ប្រទេសថៃ ដែលប្រឈមនិងវិធានការសុវត្ថិភាពរបស់ខ្លួន៕Thaiger

website_news/2023020301.txt · Last modified: 2023/03/02 09:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki